ខន្តិ​ និង​សោរច្ចៈ


ខន្តិ             សេចក្តី​អត់​ធ្មត់​

សោរច្ចំ       ការ​ប្រព្រឹត្ត​ល្អ​ ឬ​ស្លូត​មិន​កោង​កាច​

អធិប្បាយ

ពាក្យ​ថា​ ខន្តិ​ បាន​ដល់​ អធិវាសនខន្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមា ខន្តិ? យា ខន្តិ ខមនតា អធិវាសនតា អចណ្ឌិក្កំ អនស្សុរោបោ អត្តមនតា ចិត្តស្ស បណ្តា​ធម៌​ទាំង​នោះ​ ខន្តិ តើ​ដូច​ម្តេច​?​ គឺ​ ភាព​អត់​ធ្មត់​ ការ​អត់​សង្កត់​ ភាព​មិន​កាច​ មិន​ព្រហើន​ ភាព​នៃ​ចិត្ត​រីក​រាយ” ។

ពាក្យ​ថា​ សោរច្ចំ​ បាន​ដល់​ ភាព​ស្ងៀម​ស្ងាត់​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមំ សោរច្ចំ? យោ កាយិកោ អវីតិក្កមោ, វាចសិកោ អវីតិក្កមោ, កាយិកវាចសិកោ អវីតិក្កមោ ។ ឥទំ វុច្ចតិ សោរច្ចំ ។ សព្ពោបិ សីលសំវរោ សោរច្ចំ បណ្តា​ធម៌​ទាំង​នោះ​ សោរច្ចៈ​ តើ​ដូច​ម្តេច?​ គឺ​ ការ​មិ​ន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​កាយ​ ការ​មិន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​វាចា​ ការ​មិន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​កាយ​និង​វាចា,​ នេះ​ហៅ​ថា​ សោរច្ចៈ,​ សូម្បី​ការ​សង្រួម​ក្នុង​សីល​ ( សីលសំវរៈ )​ ទាំង​អស់​ ក៏​ចាត់​ចូល​ក្នុង​សោរច្ចៈ” ។

( សង្គីតិសុត្តវណ្ណនា )

បទ​ថា​ កាយិកោ​ វីតិក្កមោ​ ( ការ​មិន​ប្រព្រឹត្ត​ល្មើស​ ដោយ​កាយ ) បាន​ដល់​ កាយសុចរិត ៣ ។ បទ​ថា​ វាចសិកោ​ អវីតិក្កមោ​ ( ការ​មិន​ប្រព្រឹត្ត​ល្មើស​ ដោយ​វាចា ) បាន​ដល់​ វចីសុចរិត ៤ ។​ បទ​ថា​ កាយិកវាចសិកោ​ ( ដោយ​កាយ​ និង​វាចា ) នេះ​ ទ្រង់​កំណត់​យក​អាជីវមដ្ឋកសីល ( សីល​មាន​អាជីវៈ​ជា​គម្រប់​ ៨ ) ដែល​តាំង​ឡើង​ដោយ​កាយ​ និង​វាចា ។​

បទថា​ សព្វោបិ​ សីលសំវរោ​ ( សូម្បីការ​សង្រួម​ក្នុង​សីល​ទាំង​អស់ )​ នេះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទុក​ ដើម្បី​សម្តែង​ការ​កាន់​យក​នូវ​សីល​ ដោយ​ចិត្ត​ ព្រោះ​បុគ្គល​មិន​មែន​ប្រព្រឹត្ត​អនាចារ​ដោយ​កាយ​ និង​វាចា​ប៉ុណ្ណោះ​ សូម្បី​ដោយ​ចិត្ត​ ក៏​ត្រូវ​ប្រព្រឹត្ត​ដូច​គ្នា ៕

( អដ្ឋសាលិនី អដ្ឋកថា )

Advertisements

About អភិរតិ

ខ្ញុំត្រឹមតែជាមនុស្សធម្មតាម្នាក់ មានចំណេះដឹងតិចតួច គ្រាន់តែមានបំណងចែករលែកចំណេះដឹងតិចតួចនោះប៉ុណ្ណោះ

Posted on 22 ខែ​កុម្ភៈ, in Uncategorized and tagged , . Bookmark the permalink. 8 មតិ.

  1. សូមក្រាបថ្វាយ បង្គំលោកម្ខាស់

    អរព្រះគុណណាស់លោកម្ខាស់ ដែលបានអនុញ្ញាតក្នុងការយកអត្តបទផ្សេងនៅក្នុង web លោកម្ចាស់ទៅផ្សាយបន្តក្នុង គេហទំព័រ ៥០០០ឆ្នាំ។

    ខ្ញុំករុណាសូម រូបថតលោកម្ចាស់ និងព្រះនាមពេញផងទាន
    ដើម្បីបានដាក់ជា អ្នក នាមអ្នកចូលរួមការងារធម្មទាន ក្នុង ៥០០០ឆ្នាំ។

    សូមក្រាបថ្វាយបង្គំលាទាន..

  2. ពរចម្រើនពរ​ញោម​
    ចំពោះព្រះនាម ដាក់តែនាមបញ្ញត្តិ​អាត្មាបានហើយ ( អភិរតិភិក្ខ )
    ចំណែករូបថត សុំដាក់រូបនេះ​ជា​សញ្ញាសម្គាល់​តទៅ​ ៖ https://lh5.googleusercontent.com/-kDDOV9zbqU4/Tv1t1h0ZBdI/AAAAAAAAAdE/3cYH1w-EGWw/s640/299394_103465289758614_103182833120193_16242_6864908_n.jpg
    ព្រោះជា​កន្លែងដែល​អាត្មា​ស្នាក់​នៅ​បច្ចុប្បន្ន ។
    សូមអរគុណ និង​ចម្រើន​ពរលា…

  3. កណាចាំមើលប្រកាសរបស់តេជគុណ តែដូចជាមិនឃើញថ្មីសោះ។ ប្រហែលជាតេជគុណរវល់ណាស់​ហើយមែនទេ?

  4. អាត្មាបានដូរទៅ http://aphirati.blogspot.com/ ហើយ ចង់មើលអត្ថបទថ្មីៗ​ ញោមអាចចូលទៅមើលទីនោះបាន ។ អរគុណសម្រាប់ការគាំទ្រ

  5. សួស្តីតេជគុណ
    ខ្ញុំកូណាមានសំនួរមួយចំនួនទាក់ទងនឹងអត្ថបទខាងលើដែរថា
    តើកាយសុចរិត ៣ មានអ្វីខ្លះ? វចីសុចរិត ៤ មានអ្វីខ្លះ? សីល​មាន​អាជីវៈ​ជា​គម្រប់​ ៨ មានអ្វីខ្លះ?
    សេចក្តីឆ្គាំឆ្គងយ៉ាងណានោះ សូមតេជគុណអធ្យាស្រ័យខ្ញុំកូណាផង ព្រោះខ្ញុំកូណានៅល្ងិតល្ងង់ខាងធម៌ណាស់ ។

  6. ចម្រើនពរ ។
    កាយសុចរិត ៣ គឺ
    ១. វៀរចាកបាណាតិបាត គឺសម្លាប់សត្វ
    ២. វៀរចាកអទិន្នាទាន គឺ​លួចទ្រព្យគេ
    ៣. វៀរចាកការប្រព្រឹត្តខុសក្នុងកាម គឺ​លួចប្រពន្ធកូនគេ ( និង​សេព​សុរា )
    វចីសុចរិត ៤ គឺ
    ១. វៀរ​ចាក​ការ​និយាយកុហក
    ២. វៀរចាកការនិយាយចាក់ដោត
    ៣. វៀរ​ចាក​ការ​និយាយ​ទ្រគោះ​បោះបោក
    ៤. វៀរចាកការនិយាយរោយរាយឥតប្រយោជន៍
    ចំណែក​សីល​មាន​អាជីវៈ​ជា​គម្រប់ ៨ បាលី​ហៅថា អាជីវដ្ឋមកសីល គឺ​បាន​ដល់ សីល ៨ របស់​អ្នក​ស្លៀក​ពាក់​ស មិន​ប្រកប​អាជីព​ទុច្ចរិត នោះ​ឯង ៕
    សូមអរគុណ

  7. ខ្ញុំករុណាសូមលោកម្ចាស់ផងថា ចុះពាក្យដូចម្ដេចដែរ ដែលហៅថាការនិយាយរោយរាយឥតប្រយោជន៍? ហើយដូចម្ដេច ដែលហៅថាអាជីព ទុច្ចរិតក្នុងព្រះពុទ្ធសាសនា?​ បើអាជីពគឺជាជំនួញ

  8. និយាយពាក្យរោយរាយ​ ឥតប្រយោជន៍​នោះគឺ និយាយតិរច្ឆានកថា ។
    សេចក្ដីពិស្ដារសូមមើលទីនេះ http://aphirati.blogspot.com/2012/02/blog-post_17.html
    ចំណែក​អាជីពទុច្ចរិត​ក្នុង​ព្រះ​ពុទ្ធសាសនា​នោះ លោក​ចែក​ជា ៥ ប្រការ ដែល​ហៅ​ថា មិច្ឆាវណិជ្ជា ការជួញដូរខុស គឺ
    ១. សត្តវណិជ្ជា ជួញដូរមនុស្ស
    ២. មំសវណិជ្ជា ជួញដូរ​សាច់​ ( ចិញ្ចឹមសត្វ​ យកសាច់​មក​លក់ )
    ៣. សត្ថវណិជ្ជា ជួញដូរអាវុធ
    ៤. មជ្ជវណិជ្ជា ជួញដូរ​គ្រឿង​ស្រវឹង
    ៥. វិសវណិជ្ជា ជួញដូរថ្នាំពិស ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: