អាជ្ជវៈ​ និង​មទ្ទវៈ


អាជ្ជវំ                          សេចក្តី​ស្លូត​ត្រង់

មទ្ទវំ   ( លជ្ជវំ )          ចិត្ត​ទន់ ( ភាព​ជា​អ្នក​មាន​សេចក្តី​អៀន​ខ្មាស )

អធិប្បាយ

ពាក្យ​ថា​ អាជ្ជវំ​ បាន​ដល់​ ភាព​មិន​ស្លូត​ត្រង់​ ៣​ ប្រភេទ​ គឺ​ គោមុត្តវង្កតា​ ចន្ទវង្កតា​ និង​ នង្គលកោដិវង្កតា ។​ អធិប្បាយ​ថា​ ភិក្ខុ​រូប​ខ្លះ​ ក្នុង​បឋមវ័យ​ ប្រព្រឹត្ត​អនេសនៈ​ ២១​ និង​អគោចរ​ ៦​ តែ​ក្នុង​មជ្ឈិមវ័យ​ និង​បច្ឆិមវ័យ​ ជា​អ្នក​មាន​សេចក្តី​ខ្មាស​អៀន​ ប្រាថ្នា​ការ​សិក្សា,​ នេះ​ឈ្មោះ​ថា​ គោមុត្តវង្កតា​ ( វៀចវេរ​ដូច​ទឹក​នោម​គោ ) ។ ភិក្ខុ​រូប​ខ្លះ​ក្នុង​បឋមវ័យ​ និង​បច្ឆិមវ័យ​ បំពេញ​ចាតុប្បារិសុទ្ធិសីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​

តែ​ក្នុង​មជ្ឈិមវ័យ​ ដូច​គ្នា​នឹង​ភិក្ខុ​ក្នុង​ឧទាហរណ៍​ទី​មួយ,​ នេះ​ឈ្មោះ​ថា​ ចន្ទវង្កតា​ ( វៀច​វេរ​ដូច​វង់​ព្រះ​ចន្ទ្រ ) ។ ភិក្ខុ​រូប​ខ្លះ​ ទាំង​ក្នុង​បឋមវ័យ​ និង​មជ្ឈិមវ័យ​ បំពេញ​ចាតុប្បារិសុទ្ធិសីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​ តែ​ក្នុង​បច្ឆិមវ័យ​ ដួច​គ្នា​នឹង​ភិក្ខុ​រូប​មុន,​ នេះ​ឈ្មោះ​ថា​ នង្គលកោដិវង្កតា​ ( វៀច​វេរ​ដូច​ចុង​នង្គ័ល )​ ។​ ភិក្ខុមួយរូប​ លះ​បង់​ភាព​មិន​ត្រង់​ទាំង​ ៣​ ប្រភេទ​នោះ​ចោលហើយ​ មាន​សីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​ ក្នុង​វ័យ​ទាំង​ ៣​ ភាព​ស្លូតត្រង់​របស់​ភិក្ខុ​រូប​នោះ​ នេះឯង​ ឈ្មោះ​ថា​ អាជ្ជវំ ។​ សូម្បី​ក្នុង​ព្រះ​អភិធម្មក៏​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមោ អជ្ជវោ។ យា អជ្ជវតា អជិម្ហតា អវង្កតា អកុដិលតា, អយំ វុច្ចតិ អជ្ជវោ បណ្តា​ធម៌​ទាំង​នោះ​ អជ្ជវៈ​ ( អាជ្ជវៈ )​ តើ​ដូច​ម្តេច​?​ អជ្ជវៈ​នោះ​គឺ​ សេចក្តី​ត្រង់​ មិន​វៀច​ មិន​វេរ​ មិន​កោង​ នេះ​លោក​ហៅ​ថា​ អជ្ជវៈ” ។

ពាក្យ​ថា​ លជ្ជវំ ( មទ្ទវំ ) បាន​ដល់​ ភាព​ជា​អ្នក​មាន​សេចក្តី​អៀន​ខ្មាស​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមោ លជ្ជវោ? យោ ហិរីយតិ ហិរីយិតព្វេន ហិរីយតិ បាបកានំ អកុសលានំ ធម្មានំ សមាបត្តិយា។ អយំ វុច្ចតិ លជ្ជវោ បណ្តា​ធម៌​ទាំង​នោះ​ លជ្ជវៈ​ តើដូច​ម្តេច​?​ គឺ​ អៀន​ខ្មាស​ចំពោះ​វត្ថុ​ដែល​គួរ​អៀន​ខ្មាស​ ខ្មាស​ចំពោះ​ការ​ប្រព្រឹត្តអកុសលធម៌​ ដ៏លាមក,​ នេះ​លោក​ហៅ​ថា​ លជ្ជវៈ” ៕

Advertisements

About អភិរតិ

ខ្ញុំត្រឹមតែជាមនុស្សធម្មតាម្នាក់ មានចំណេះដឹងតិចតួច គ្រាន់តែមានបំណងចែករលែកចំណេះដឹងតិចតួចនោះប៉ុណ្ណោះ

Posted on 21 ខែ​កុម្ភៈ, in Uncategorized and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: