ជន​ពាល​ប៉ុណ្ណោះ​រមែង​លិច​លង់​ក្នុង​លោក​នេះ


ប្រារព្ធចំពោះ​អភយរាជកុមារ

ឯថ  បស្សថិមំ  លោកំ                ចិត្តំ  រាជរថូបមំ

យត្ថ  ពាលា  វិសីទន្តិ                  នត្ថិ  សង្គោ  វិជានតំ ។

អ្នកទាំងឡាយ​ ចូរមកមើលលោកនេះ​ ដ៏ត្រកាលដូចរាជរថ​ ជនពាលទាំងឡាយ​ រមែងលិចលង់​ ក្នុងលោកណា​ សេចក្ដី​ជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន​ ដល់ជនជាបណ្ឌិតទាំងឡាយ​ ដែលដឹងច្បាស់ទេ ។

 

អធិប្បាយ

បណ្តា​បទ​ទាំង​នោះ​ បទ​ថា​ ឯថ​ បស្សថិ​ ព្រះ​សាស្តា​ត្រាស់​សំដៅ​យក​ព្រះ​រាជកុមារ​នុ៎ះ​ឯង​ ។​ បទ​ថា​ ឥមំ​ លោកំ​ បាន​ដល់​ អត្តភាព​ ពោល​គឺ​ខន្ធលោក​ជា​ដើម​នេះ ។​

បទ​ថា​ ចិត្តំ​ សេចក្តី​ថា​ ដ៏​វិចិត្រ​ដោយ​គ្រឿង​ប្រដាប់​ មាន​គ្រឿង​ប្រដាប់​ គឺ​សំពត់​ជា​ដើម​ ដូច​រាជរថ​ដ៏​វិចិត្រ​ដោយ​គ្រឿង​ប្រដាប់​មាន​កែវ​ ៧​ ប្រការ​ជា​ដើម ។​ ពីរ​បទ​ថា​ យត្ថ​ ពាលា​ សេចក្តី​ថា​ ពួក​អ្នក​ល្ងង់​ខ្លៅ​ប៉ុណ្ណោះ​រមែង​លិច​ចុះ​ក្នុង​អត្តភាព​ណា ។​ បទ​ថា​ វិជានតំ​ សេចក្តី​ថា​ តែ​សម្រាប់​ពួក​អ្នក​ដឹង​ គឺ​បណ្ឌិត​ទាំង​ឡាយ​ មិន​មាន​សេចក្តី​ជាប់​ជំពាក់​ ក្នុង​កិលេស​ជា​គ្រឿង​ជាប់​ជំពាក់​ គឺ​រាគៈ​ជា​ដើម​សូម្បី​យ៉ាង​ណា​មួយ​ ក្នុង​អត្តភាព​នោះ​ទេ ។

Advertisements

About អភិរតិ

ខ្ញុំត្រឹមតែជាមនុស្សធម្មតាម្នាក់ មានចំណេះដឹងតិចតួច គ្រាន់តែមានបំណងចែករលែកចំណេះដឹងតិចតួចនោះប៉ុណ្ណោះ

Posted on 20 ខែ​កុម្ភៈ, in ព្រះគាថាធម្មបទ and tagged , , . Bookmark the permalink. បញ្ចេញ​មតិ​មួយ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: