សេចក្តី​ឈ្លាស​ក្នុង​ហេតុ​ និង​មិន​មែន​ហេតុ


ឋានកុសលតា          សេចក្តី​ឈ្លាស​ក្នុង​ហេតុ

អដ្ឋានកុសលតា       សេចក្តី​ឈ្លាស​ក្នុង​មិន​មែន​ហេតុ

អធិប្បាយ

ពាក្យ​ថា​ ឋានកុសលតា​ គឺ​ បញ្ញា​ដែល​អាច​ក្នុង​ការ​កំណត់​ឋានៈ​យ៉ាង​នេះ​ថា​ “ចក្ខុ​ រូប​ ជា​ឋានៈ​ និង​ជា​ហេតុ​នៃ​ចក្ខុវិញ្ញាណ​ ដែល​កើត​ឡើង​ដោយ​ធ្វើ​ចក្ខុឲ្យ​ជា​ទី​តាំង​ និង​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍​ លោក​ពោល​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “យេ យេ ធម្មា យេសំ យេសំ ធម្មានំ ហេតុបច្ចយា ឧប្បាទាយ តំ តំ ឋានន្តិ យា តត្ថ បញ្ញា បជាននា ការ​ដឹង​ ការ​យល់​ ក្នុង​ធម៌​ទាំង​ឡាយ​ ថា​ជា​ហេតុ​ ជា​បច្ច័យ​ អាស្រ័យ​ទាំង​ឡាយ​ណាៗ​ ធម៌​នោះៗ​ ចាត់​ថា​ជា​ឋានៈ” ។​

ពាក្យ​ថា​ អដ្ឋានកុសលតា​ គឺ​ បញ្ញា​ដែល​អាច​ក្នុង​ការ​កំណត់​អដ្ឋានៈ​ យ៉ាង​នេះ​ថា​ “សោតវិញ្ញាណ​ជា​ដើម​ រមែង​មិន​កើត​ឡើង​ដោយ​ធ្វើ​ចក្ខុ​ឲ្យ​ជា​ទី​តាំង​ និង​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍,​ ព្រោះ​ហេតុ​នោះ​ ចក្ខុ​រូប​ទើប​មិន​ជា​ឋានៈ​​មិន​ជា​ហេតុ​នៃ​សោតវិញ្ញាណ​ជា​ដើម​ទាំង​នោះ​ លោក​ពោល​ទុក​ក្នុង​ព្រះ​អភិធម្ម​ថា​ “‘យេ យេ ធម្មា យេសំ យេសំ ធម្មានំ ន ហេតូ ន បច្ចយា ឧប្បាទាយ តំ តំ អដ្ឋានន្តិ យា តត្ថ បញ្ញា បជាននា ការ​ដឹង​ ការ​យល់​ក្នុង​ធម៌​ទាំង​ឡាយ​​ថា​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ អាស្រ័យ​ធម៌​ទាំង​ឡាយ​ណាៗ​ ធម៌​នោះៗ​ ចាត់​ថា​ជាឋានៈ​” ។​ ន័យ​ម្យ៉ាង​ទៀត​ គប្បី​ជ្រាប​សេចក្តី​ក្នុង​ធម៌​ពួក​ ២​ នេះ​ ដោយ​សូត្រ​នេះ​ថា​

“កិត្តាវតា បន, ភន្តេ, ឋានាឋានកុសលោ ភិក្ខូតិ អលំ វចនាយាតិ ។ ឥធានន្ទ, ភិក្ខុ អដ្ឋានមេតំ អនវ-កាសោ,​ យំ ទិដ្ឋិសម្បន្នោ បុគ្គលោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យ, នេតំ ឋានំ វិជ្ជតីតិ បជានាតិ ។​ឋានញ្ច ខោ ឯតំ វិជ្ជតិ, យំ បុថុជ្ជនោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យ

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ដោយ​ហេតុ​ប៉ុន្មាន​ ទើប​គួរ​នឹង​ពោល​បាន​ថា​ ភិក្ខុ​ជា​អ្នក​ឈ្លាស​ក្នុង​ឋានៈ​ និង​អដ្ឋានៈ​?​​ ម្នាល​អានន្ទ​ ភិក្ខុ​ក្នុង​​ធម្មវិន័យ​នេះ​ រមែង​ដឹង​ច្បាស់​ថា​ ការ​ដែល​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ គប្បី​ចាប់​ប្រកាន់​សង្ខារ​យ៉ាង​ណា​នី​មួយ​ ថា​ទៀង​ នុ៎ះ​មិន​មែន​ជា​ឋានៈ​ មិន​មែន​ជា​ឱកាស​ឡើយ,​ ចំណែក​ការ​ដែល​បុថុជ្ជន​នឹង​គប្បី​ចាប់​ប្រកាន់​សង្ខារ​ណា​នី​មួយ​ ថា​ទៀង​​ នុ៎ះ​ទើប​ជា​ឋានៈ” ។

( សង្គីតិសុត្តវណ្ណនា )

ពាក្យ​ទាំង​ពីរ​នេះ​ ថា​ ហេតូ​ បច្ចយា​ ( ជា​ហេតុ​ ជា​បច្ច័យ )​ ជា​ពាក្យ​វេវចនៈ​នៃ​គ្នា​និង​គ្នា ។​ ពិត​មែន​ ចក្ខុបសាទ​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​ចក្ខុវិញ្ញាណ​ ដែល​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍​កើត​ឡើង ។​ មួយ​ទៀត​ សោតបសាទ​ជា​ដើម​ ក៏​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​សោតវិញ្ញាណ​ជា​ដើម​ ពូជ​ទាំង​ឡាយ​មាន​ពូជ​ស្វាយ​ជា​ដើម​ ក៏​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​ផ្លែ​ស្វាយ​ជា​ដើម ។

ក្នុង​ន័យ​ទី​ ២​ គប្បី​ជ្រាប​សេចក្តី​យ៉ាង​នេះ​ថា​ បទ​ថា​ យេ​ ធម្មា​ ( ពួក​ធម៌​ណា )​ ជា​ពាក្យ​សម្តែង​បច្ចយធម៌​ដែល​ជា​វិសភាគៈ​នឹង​គ្នា ។​ បទ​ថា​ យេសំ​ យេសំ​ ( នៃ​ពួក​ធម៌​ណាៗ ) ជា​ពាក្យ​សម្តែង​ដល់​បច្ចយសមុប្បន្នធម៌​ ដែល​ជា​វិសភាគៈ​នឹង​គ្នា ។​ បទ​ថា​ ន​ ហេតូ​ ន​ បច្ចយា​ ( មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ )​ បាន​ដល់​ ចក្ខុបសាទ​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ ដល់​សោតវិញ្ញាណ​ដែល​កើត​ឡើង​ ធ្វើ​សំឡេង​ឲ្យ​ជា​អារម្មណ៍ ។​ មួយ​ទៀត​ សោតបសាទ​ជា​ដើម​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ដល់​វិញ្ញាណ​ដ៏​សេស​ក្រៅ​ពី​នេះ​ និង​ពូជ​ស្វាយ​ជា​ដើម​ ក៏​មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ដល់​ការ​កើត​ឡើង​នៃ​ដើម​ត្នោត​ជា​ដើម​ ដូច្នោះ ៕

( អដ្ឋសាលិនី អដ្ឋកថា )

Advertisements

About អភិរតិ

ខ្ញុំត្រឹមតែជាមនុស្សធម្មតាម្នាក់ មានចំណេះដឹងតិចតួច គ្រាន់តែមានបំណងចែករលែកចំណេះដឹងតិចតួចនោះប៉ុណ្ណោះ

Posted on 19 ខែ​កុម្ភៈ, in Uncategorized and tagged , . Bookmark the permalink. 1 មតិ.

  1. ភិក្ខុ សាក់ គឹមហ៊ាង

    Meaningful

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: