សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ​ និង​បដិច្ចសមុប្បាទធម៌


អាយតនកុសលតា               សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ

បដិច្ចសមុប្បាទកុសលតា     សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទធម៌

អធិប្បាយ

ពាក្យ​ថា​ អាយតនកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​រៀន​យក ការធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​យល់​ អាយតនៈ​ ១២​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “ទ្វាទសាយតនានិ ចក្ខាយតនំ … ធម្មាយតនំ ។ យា តេសំ អាយតនានំ អាយតន-កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ គឺ​ ការ​ដឹង​ ការ​យល់​ក្នុង​អាយតនៈ​ ១២​ គឺ​ ចក្ខាយតនៈ​ ។ល។​ ធម្មាយតនៈ” ។​ ន័យ​ម្យ៉ាង​ទៀត​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ឈ្លាស​ក្នុង​មនសិការ​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ រមែង​គួរ​ ក្នុង​ការ​រៀន​យក​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ពិចារណា​ ការ​ដឹង​ច្បាស់​ និង​ការ​សម្លឹង​ពិនិត្យ ។​ ចំណែក​សេចក្តី​ផ្សេង​គ្នា​ ក្នុង​ធម៌​ទាំង​នេះ​ មាន​ដូច្នេះ​ ការ​ស្តាប់​ ការ​រៀន​យក​ និង​ការ​សម្លឹង​ពិនិត្យ​ ជា​លោកិយ ។​ ការ​ដឹង​ច្បាស់​ ជា​លោកុត្តរ,​ ការ​ពិចារណា​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ជា​លោកិយ​ និង​លោកុត្តរ​លាយ​គ្នា ។​

ពាក្យ​ថា​ បដិច្ចសមុប្បាទកុសលតា​ គឺ​ បញ្ញា​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​ជា​ដើម​ថា​ ការ​រៀន​យក​បច្ចយាការ​ ១២​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ ការ​ដឹង​ ការ​យល់​ ក្នុង​បច្ចយាការ​ដែល​ថា​ ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ទើប​មាន​សង្ខារ​ ។ល។​ ការ​កើត​ឡើង​នៃ​កង​ទុក្ខ​ទាំង​ពួង​នេះ​ រមែង​មាន​ ដោយ​ប្រការ​ដូច្នេះ” ។

( សង្គីតិសុត្តវណ្ណនា )

បញ្ញា​ដែល​ដឹង​ កំណត់​ការ​រៀន​យក​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ទ្រទ្រង់​ នូវ​អាយតនៈ​ ១២​ ឈ្មោះ​ថា​ អាយតនកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ ) ។

ម្យ៉ាង​វិញ​ទៀត​ បណ្តា​កុសលតា​ទាំង​នេះ​ សូម្បី​ទាំង​ ៣​ ( ធាតុកុសលតា​ មនសិការកុសលតា​ អាយតនកុសលតា )​ ការ​ដឹង​ទាំង​ពួង​ គឺ​ ការ​រៀន​យក​ មនសិការ​ ការ​ស្តាប់​ ការ​យល់​ ការ​ចាក់​ធ្លុះ ការ​ពិចារណា​ឃើញ​ រមែង​សម​គួរ ។​ ក្នុង​បណ្តា​ការ​ដឹង​ទាំង​ ៦​ នោះ​​ ការ​ស្តាប់​ ការ​រៀន​យក​ ការ​ពិចារណា​ឃើញ​ ជា​លោកិយ​ ការ​ចាក់​ធ្លុះ​ជា​លោកុត្តរ​ ការ​យល់​ និង​មនសិការ​ជា​មិស្សកៈ​ គឺ​ជា​លោកិយ​ក៏​មាន​ ជា​លោកុត្តរ​ក៏​មាន ។

បញ្ញា​ដែល​ដឹង​ថា​ ធម៌​នេះ​ជា​បច្ច័យ​ដល់​ធម៌​នេះ​ ដូច្នេះ​ ឈ្មោះ​ថា​ បដិច្ចសមុប្បាទកុសលតា ( សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទ ) ។ [ បដិច្ចសមុប្បាទនេះ​ មាន​សម្តែង​ដោយ​ពិស្តារ​ក្នុង​បដិច្ចសមុប្បាទវិភង្គ ] ។

( អដ្ឋសាលិនី អដ្ឋកថា )

Advertisements

About អភិរតិ

ខ្ញុំត្រឹមតែជាមនុស្សធម្មតាម្នាក់ មានចំណេះដឹងតិចតួច គ្រាន់តែមានបំណងចែករលែកចំណេះដឹងតិចតួចនោះប៉ុណ្ណោះ

Posted on 18 ខែ​កុម្ភៈ, in Uncategorized and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: