សេចក្តី​ឈ្លាស​ក្នុង​ធាតុ​ និង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត


ធាតុកុសលតា             សេចក្តី​ឈ្លាស​ក្នុង​ធាតុ

មនសិការកុសលតា   សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត

( សង្គីតិសូត្រ​ ធម៌​ពួក​ ២ )

អធិប្បាយ

ពាក្យ​ថា​ ធាតុកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​ស្តាប់​ ការ​ទ្រទ្រង់​ ការ​ពិចារណា​ និង​ការ​ដឹង​ច្បាស់​ ដែល​ជា​គ្រឿង​កំណត់​សភាវៈ​នៃ​ធាតុ​ ១៨​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អដ្ឋារស ធាតុយោ ចក្ខុធាតុ​ … មនោវិញ្ញាណធាតុ ។​ យា តាសំ ធាតូនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ គឺ​ការ​ដឹង​ យល់​ ក្នុង​ធាតុ​ទាំង​ ១៨​ គឺ​ ចក្ខុធាតុ​ ។ល។​ មនោវិញ្ញាណធាតុ” ។

ពាក្យ​ថា​ មនសិការកុសលតា​ បាន​ដល់​ បញ្ញា​ក្នុង​ការ​ពិចារណា​ ដឹង​ច្បាស់​ ការ​សម្លឹង​ពិនិត្យ​ធាតុ​ទាំង​ឡាយ​នោះ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាសំ ធាតូនំ មនសិការកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ក្នុង​ធាតុ​ទាំង​ឡាយ​នោះ” ។

( សង្គីតិសុត្តវណ្ណនា )

បញ្ញា​ដែល​ដឹង​ការ​កំណត់​ការ​រៀន​យក​​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ទ្រទ្រង់​ទុក​ នូវ​ធាតុ​ ១៨​ ឈ្មោះ​ថា​ ធាតុ-កុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ធាតុ )​ បញ្ញា​ដែល​ដឹង​ការ​រៀន​យក​ ការ​មនសិការ​នូវ​ធាតុ​ទាំង​នោះ​ ឈ្មោះ​ថា​ មនសិការកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត ) ។

( អដ្ឋសាលិនី អដ្ឋកថា )

Advertisements

About អភិរតិ

ខ្ញុំត្រឹមតែជាមនុស្សធម្មតាម្នាក់ មានចំណេះដឹងតិចតួច គ្រាន់តែមានបំណងចែករលែកចំណេះដឹងតិចតួចនោះប៉ុណ្ណោះ

Posted on 17 ខែ​កុម្ភៈ, in Uncategorized and tagged , . Bookmark the permalink. បញ្ចេញ​មតិ​មួយ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: