ទិដ្ឋធម្មិកធម៌ ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​ ​យ៉ាង


ទិដ្ឋធម្មិកធម៌ គឺហេតុឲ្យកើតផលប្រយោជន៍ក្នុងពិភពលោកនេះ​ មាន ៤ គឺ៖

១. ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា

២. ការថែរក្សាដោយយកចិត្តទុកដាក់ជានិច្ច ឈ្មោះថា អារក្ខសម្បទា

៣. ភាពជាអ្នកគប់មិត្តល្អ ឈ្មោះថា កល្យាណមិត្តតា

៤. ភាពនៃការចិញ្ចឹមជីវិតតាមលទ្ធភាព ឈ្មោះថា សមជីវីតា

     

  ធម៌ទាំងនេះឯង ជាប្រភព និងជាគ្រឹះយ៉ាងមាំ​ សម្រាប់បណ្ដុះបណ្ដាល និង​ ​ទ្រទ្រង់​នូវ​អង្គការ​ពិភព​លោក អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗ​ ឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។ បើ​ខ្វះ​ធម៌ណាមួយ អង្គការនោះៗ​ ត្រូវមានវិបត្តិមិនខាន ។ ក្នុងរដ្ឋមួយៗ​ មានអង្គការ​ជាច្រើន​ ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ជាដើម ។

       ផ្នែកសេដ្ឋកិច្ច ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម បើអ្នកកាន់ការទាំងឡាយ​ ក្នុងពិភព​លោក ខ្វះ​ធម៌ទី​ ១​ គឺ ឧដ្ឋានសម្បទា កម្ជិលមិនប្រឹងប្រែងចំពោះករណីយកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នា អំពី​ប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ច​មិន​ត្រូវ​អមតៈ​បានឡើយ ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួចប្លន់កេងកិប សូក​ស៊ី​សំណូក ច្របូកច្របល់ក្នុងដំណើរជីវិត ត្រូវសិក្សាបង្កើត​ថ្នាក់ឲ្យ​ដល់​កម្រិត​សីលសិក្ខា​ បាន​ដល់​ការ​សិក្សា​តាមមគ្គសច្ចវិទ្យា ត្រង់ទី​ ៣ ទី​ ៤ និងទី​ ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជា​ច្រើន​ឆ្នាំ​ទៀត​ដរាប ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធ​ ដែលហៅថា អរិយចរិយា

       បើមានឧដ្ឋានសម្បទា​ ហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះ​តែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស លើបញ្ជីនោះ ផល​នៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។

      បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី​ ៣ គឺកល្យាណមិត្តតា មានការទាក់ទងជាមួយអ្នក​លក់ អ្នក​ទិញ ជាមនុស្សទុច្ចរិត មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ ឬ​ក៏​មាន​សហការី​របស់​ខ្លួន​ ជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។

      បើមានធម៌ទី​ ១ ទី​ ២ ទី​ ៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី​ ៤​ គឺ សមជីវិតា មានការចំណាយ​ច្រើន​ជាងចំណូល ដោយការខ្ជះខ្ជាយ ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះ​ប្រើ គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ​ ៤ ឬ​ ៥​ នាក់ទើបកើត ហើយមិនល្អទៀត ឬទិញ​របស់​មួយ​មុខៗ​ ចូល​ច្រើនហួស ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់​គ្រាន់ ដែល​នាំ​ឲ្យ​រអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។

     កាលបើសេដ្ឋកិច្ចធ្លាក់ចុះ​ ព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ ខំតម្លើងតម្លៃទំនិញ​ដើម្បី​​ទប់ទល់នោះ រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិ​ អ្នកប្រើប្រាស់ថែមទៀត ។

    ទិដ្ឋធម្មិកធម៌នេះ មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក ដូច​បាន​នាំ​កូន​ចំណុច​តូចមួយខាងលើនេះជានិទស្សនៈស្រាប់ ។

អត្ថបទដែលទាក់ទង ៖ ជីវិតជាមួយនឹងទ្រព្យសម្បត្តិ,

គុណ​ និងទោស​នៃ​ការ​ប្រើ​ប្រាស់​ទ្រព្យសម្បត្តិ

ដកស្រង់ពី វត្តបិដកត្យារាម ក្នុងស្រុក

Advertisements

About អភិរតិ

ខ្ញុំត្រឹមតែជាមនុស្សធម្មតាម្នាក់ មានចំណេះដឹងតិចតួច គ្រាន់តែមានបំណងចែករលែកចំណេះដឹងតិចតួចនោះប៉ុណ្ណោះ

Posted on 15 ខែ​កុម្ភៈ, in Uncategorized and tagged , . Bookmark the permalink. 4 មតិ.

  1. សូមអរគុណដែលបានណែនាំវេបសាយដ៍ដ៏ជាប្រយោជន៍នេះ។

  2. ជាដំបូងសូមអរព្រះគុណចំពោះការបង្កើត​​​វេបសាយដ៏មានប្រយោជយ៍នេះណាស់។​ ខ្ញុំកុណាមានចំងល់ទាក់ទងនឹងឋាន​ ។​​​​​ខ្ញុំកុណាធ្លាប់តែលឺថាមាន ឋាន​លើ​​​​​​​​​​ ឋានកណ្ដាល ​​ឋានក្រោម។​ តើឋានលើមានឋានអ្វីខ្លះ?​   តើឋាន​​ក្រោមមានឋានអ្វីខ្លះ?​​ សំណួរមួយទៀត តើនៅឋានមនុស្សលោកយើងនេះមានពពួកអមនុស្សអ្វីខ្លះដែលរស់នៅលាយឡំ​ នឹងមនុស្សលោកយើង​? សូមព្រះអង្គជួយបំភ្លឺ?​ សូមអរព្រះគុណ!

  3. ពរសូមចម្រើនពរ
    ចំពោះពាក្យថា ឋានលើ ឋានកណ្ដាល ឋានក្រោម នេះជាពាក្យដែលគេនិយាយជាទូទៅ មិនសូវមានប្រើក្នុងផ្លូវព្រះពុទ្ធសាសនាទេ ដោយគេសំដៅយក ឋានលើ បានដល់ ឋាន​ទេវតា ឋានកណ្ដាល បានដល់ ឋាន​មនុស្ស ឋានក្រោម បានដល់ឋាននរក ។

    តែ​តាម​ព្រះពុទ្ធសាសនា លោកចែក​ជា​ពីរ គឺ ១. សុគតិ បានដល់ ឋានមនុស្ស និង​ទេវតា សម្រាប់​មនុស្ស​ដែល​ប្រព្រឹត្ត​កុសល​ទៅ​កើត និង​ ២. អបាយ បាន​ដល់ ឋាន​នរក ប្រេត​ តិរច្ឆាន សម្រាប់​មនុស្ស​ប្រព្រឹត្ត​អំពើអាក្រក់​ទៅ​កើត ។​

    ពពួក​អមនុស្ស​ដែល​នៅ​លាយឡំ​ជា​មួយ​នឹង​មនុស្សលោក​យើង មាន តិរច្ឆាន អសុរកាយ ពួក​យក្ស​មាន​សក្តិ​តូច តែ​មាន​ឫទ្ធិ ស្រដៀង​នឹង​ទេវតា តែ​មានជីវភាព​អត់​ឃ្លាន ប្រេត​ពួក​ខ្លះ និង​ភុម្មដ្ឋទេវតា ( អ្នក​តា ជាដើម ) ។

    សូមអរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: