សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ​ និង​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ


អាបត្តិកុសលតា               សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ

អាបត្តិវុដ្ឋានកុសលតា      សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ

(​ សង្គីតិសូត្រ ធម៌​ពួក​ ២ )

អធិប្បាយ

ពាក្យ​ថា​ អាបត្តិកុសលតា​ គឺ​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “បញ្ចបិ អាបត្តិក្ខន្ធា អាបត្តិយោ, សត្តបិ អាបត្តិក្ខន្ធា អាបត្តិយោ ។ យា តាសំ អាបត្តីនំ អាបត្តិកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​អាបត្តិ​ ៥​ កង​ អាបត្តិ​ ៧​ កង​នោះ” ។​

ពាក្យ​ថា​ អាបត្តិវុដ្ឋានកុសលតា​ គឺភាព​ជា​អ្នក​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ​ ព្រម​ទាំង​កម្មវាចា​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាហិ អាបត្តីហិ វុដ្ឋានកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ជា​អ្នក​យល់​ក្នុង​វិធី​នៃ​ការ​ចេញ​ចាក​អាបត្តិ​ទាំង​នោះ” ។

( សង្គីតិសុត្តវណ្ណនា )

បទ​ថា​ បញ្ចបិ​ អាបត្តិក្ខន្ធា​ ( ពួក​អាបត្តិ​មាន​កង​នៃ​អាបត្តិ​ ៥ )​ បាន​ដល់​ អាបត្តិ​ទាំង​ ៥​ ពួក​នេះ​ តាម​និទ្ទេស​នៃ​មាតិកា​ គឺ​ បារាជិក​ សង្ឃាទិសេស​ បាចិត្តិយៈ​ បាដិទេសនីយៈ​ ទុក្កដ ។​ បទ​ថា​ សត្តបិ​ អាបត្តិក្ខន្ធា​ ( ពួក​អាបត្តិ​មាន​កង​នៃ​អាបត្តិ​ ៧ )​ បាន​ដល់​ អាបត្តិ​ ៧​ ពួក​នេះ​ តាម​និទ្ទេស​នៃ​វិន័យ​ គឺ​ បារាជិក​ សង្ឃាទិសេស​ ថុល្លច្ច័យ​ បាចិត្តិយៈ​ បាដិទេសនីយៈ​ ទុក្កដ​ ទុព្ភាសិត ។

បណ្តា​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ទាំង​នោះ​ បញ្ញា​ដែល​ដឹង​ការ​កំណត់​នូវ​អាបត្តិ​ទាំង​នោះ​ ព្រម​ទាំង​វត្ថុ​ ឈ្មោះ​ថា​ អាបត្តិកុសលតា​ ( ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ )​ ចំណែក​បញ្ញា​ដែល​ដឹង​ការ​កំណត់​ក្នុង​ការ​ចេញ​ចាក​អាបត្តិ​ព្រម​ទាំង​កម្មវាចា​ ឈ្មោះ​ថា​ អាបត្តិវុដ្ឋានកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ) ។

( អដ្ឋសាលិនី អដ្ឋកថា )

Advertisements

About អភិរតិ

ខ្ញុំត្រឹមតែជាមនុស្សធម្មតាម្នាក់ មានចំណេះដឹងតិចតួច គ្រាន់តែមានបំណងចែករលែកចំណេះដឹងតិចតួចនោះប៉ុណ្ណោះ

Posted on 12 ខែ​កុម្ភៈ, in Uncategorized and tagged , . Bookmark the permalink. បញ្ចេញ​មតិ​មួយ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: