ហេតុ​ដែល​ព្រះ​ធម៌​ទេសនា​ ប្រាកដ​ដល់​ព្រះ​តថាគត​ ក្នុង​កាល​ខ្លះ​ មិន​​ប្រាកដ


ក្នុងបុណ្ណិយសូត្រ បិដកលេខ ៥០ ទំព័រ ៣៣៤ ដល់ ៣៣៦ ព្រះបុណ្ណិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន​ព្រះភាគ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ អង្គុយក្នុងទីដ៏សមគួរ ហើយក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះ​ភាគដូច្នេះថា ៖

បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ក្នុងកាលខ្លះ ធម្មទេសនា ប្រាកដដល់ព្រះតថាគត ក្នុង​កាលខ្លះ មិនប្រាកដ ។

ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ៖

សទ្ធោ  ច  បុណ្ណិយ  ភិក្ខុ  ​ហោតិ  នោ  ច  ឧបសង្កមិតា  នេវ  តាវ  តថាគតំ  ធម្មទេសនា  បដិភាតិ  ម្នាលបុណ្ណិយៈ ភិក្ខុជាអ្នកមាន​សទ្ធា តែមិនចូលទៅរក ដរាបណា ធម្មទេសនាមិនប្រាកដ ដល់ព្រះ​តថាគត ដរាបនោះ

យតោ  ច ខោ  បុណ្ណិយ  ភិក្ខុ  សទ្ធោ  ច  ហោតិ  ឧបសង្កមិតា  ច  ឯវំ  តថាគតំ  ធម្មទេសនា​បដិភាតិ  ម្នាលបុណ្ណិយៈ កាលបើភិក្ខុមានសទ្ធាផង ចូលទៅរកផង យ៉ាងនេះ ទើបធម្មទេសនាប្រាកដ ដល់ព្រះ​តថាគត

សទ្ធោ  ច ​បុណ្ណិយ  ភិក្ខុ  ហោតិ  ឧបសង្កមិតា  ច  នោ  ច  បយិរូបាសិតា  …  ម្នាលបុណ្ណិយៈ ភិក្ខុជាអ្នកមានសទ្ធាផង ចូលទៅរកផង តែមិនចូលទៅអង្គុយជិត …

បយិរូបាសិតា  ច  នោ  ច  បរិបុច្ឆិតា  …  ចូលទៅអង្គុយជិតហើយ តែមិនសាកសួរ …

បរិបុច្ឆិតា  ច  នោ  ច  ឱហិតសោតោ  ធម្មំ សុណាតិ … សាកសួរហើយតែមិនផ្ចង់ត្រចៀកស្តាប់ធម៌ …

ឱហិតសោតោ  ច  ធម្មំ  សុណាតិ  នោ  ច  សុត្វា  ធម្មំ  ធារេតិ  …  ផ្ចង់ត្រចៀកស្តាប់ធម៌ តែស្តាប់​មិន​ចាំធម៌ …

សុត្វា  ច  ធម្មំ  ធារេតិ  នោ  ច  ធតានំ  ធម្មានំ  អត្ថំ  ឧបបរិក្ខតិ  …  ស្តាប់ចាំធម៌ទុកហើយ តែមិន​ពិចារណានូវអត្ថនៃធម៌ ដែលខ្លួនចាំទុកហើយ …

ធតានញ្ច  ធម្មានំ  អត្ថំ  ឧបបរិក្ខតិ  នោ  ច  អត្ថមញ្ញាយ  ធម្មមញ្ញាយ  ធម្មានុធម្មប្បដិបន្នោ  ហោតិ  …  ពិចារណានូវធម៌ដែលខ្លួនចាំទុកហើយ តែមិនដឹងអត្ថមិនដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌ …

អត្ថមញ្ញាយ  ធម្មមញ្ញាយ  ធម្មានុធម្មប្បដិបន្នោ  ហោតិ  នោ  ច  កល្យាណវាចោ  ហោតិ  កល្យាណវាក្ករណោ  បោរិយោ  វាចាយ  សមន្នាគតោ  វិស្សដ្ឋាយ  អនេលគឡាយ  អត្ថស្ស  វិញ្ញាបនីយា  ដឹងអត្ថដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌ហើយ តែមិនមានវាចាល្អ ពោលពាក្យដ៏ពីរោះ ប្រកបដោយសម្តីអ្នកក្រុង ដែលជាវាចាច្បាស់លាស់ ជាវាចាឥតទោស ញ៉ាំងជនដទៃឲ្យដឹងនូវអត្ថបាន

កល្យាណវាចោ  ច  ហោតិ  កល្យាណវាក្ករណោ  បោរិយោ  វាចាយ  សមន្នាគតោ  វិស្សដ្ឋាយ  អនេលគឡាយ  អត្ថស្ស  វិញ្ញាបនីយា  នោ  ច  សន្ទស្សកោ  ហោតិ  សមាទបកោ  សមុត្តេជកោ  សម្បហំសកោ  សព្រហ្មចារីនំ  នេវ  តាវ  តថាគតំ  ធម្មទេសនា  បដិភាតិ  មានវាចាល្អ ពោលពាក្យពីរោះ ប្រកបដោយសម្តីអ្នកក្រុង ជាវាចាឥតទោស ញ៉ាំងជន​ដទៃឲ្យដឹងនូវអត្ថហើយ តែមិនពន្យល់ មិនណែនាំ មិនឲ្យក្លៀវក្លា មិនឲ្យរីករាយ ដល់ពួកសព្រហ្មចារីបុគ្គល ធម្មទេសនា រមែងមិនប្រាកដ ដល់ព្រះតថាគត ដរាបនោះទេ ។

ធម្មទេសនា ប្រាកដដល់ព្រះតថាគត ដោយហេតុ ១០ យ៉ាង គឺ

១. សទ្ធោ  ច  ហោតិ  លុះតែភិក្ខុមានសទ្ធា

២. ឧបសង្កមិតា  ច  បានចូលមកជិត

៣. បយិរូបាសិតា  ច  ចូលទៅអង្គុយជិត

៤. បរិបុច្ឆិតា ​ច  សាកសួរ

៥. ឱហិតសោតោ  ច  ធម្មំ  សុណាតិ  ផ្ចង់ត្រចៀកស្តាប់ធម៌

៦. សុត្វា  ច  ធម្មំ  ធារេតិ  ស្តាប់ហើយចាំធម៌ទុក

៧. ធតានញ្ច  ធម្មានំ  អត្ថំ  ឧបបរិក្ខតិ  ពិចារណានូវអត្ថនៃធម៌ ដែលខ្លួនចាំទុកហើយ

៨. អត្ថមញ្ញាយ  ធម្មមញ្ញាយ  ធម្មានុធម្មប្បដិបន្នោ  ច  ហោតិ  ដឹងអត្ថដឹងធម៌ ហើយប្រតិបត្តិសម​គួរ​តាមធម៌

៩. កល្យាណវាចោ  ច  ហោតិ  កល្យាណវាក្ករណោ  បោរិយោ  វាចាយ  សមន្នាគតោ  វិស្សដ្ឋាយ  អនេលគឡាយ  អត្ថស្ស ​វិញ្ញាបនីយា  មានវាចាល្អ ពោលពាក្យពីរោះ ប្រកបដោយវាចាអ្នក​ក្រុង ជាវាចាល្អច្បាស់លាស់ ជាវាចាឥតទោស អាចញ៉ាំងជនដទៃ ឲ្យដឹងសេចក្តី

១០. សន្ទស្សកោ ​ ច  ហោតិ  សមាទបកោ  សមុត្តេជកោ  សម្បហំសកោ  សព្រហ្មចារីនំ  ពន្យល់ ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដល់ពួកសព្រហ្មចារីបុគ្គល

ឯវំ  តថាគតំ  ធម្មទេសនា  បដិភាតិ  យ៉ាងនេះ ទើបធម្មទេសនាប្រាកដ ដល់ព្រះតថាគត ៕

Advertisements

About អភិរតិ

ខ្ញុំត្រឹមតែជាមនុស្សធម្មតាម្នាក់ មានចំណេះដឹងតិចតួច គ្រាន់តែមានបំណងចែករលែកចំណេះដឹងតិចតួចនោះប៉ុណ្ណោះ

Posted on 9 ខែមករា, in Uncategorized and tagged , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: