ខន្តិ​ និង​សោរច្ចៈ


ខន្តិ             សេចក្តី​អត់​ធ្មត់​

សោរច្ចំ       ការ​ប្រព្រឹត្ត​ល្អ​ ឬ​ស្លូត​មិន​កោង​កាច​

អធិប្បាយ

ពាក្យ​ថា​ ខន្តិ​ បាន​ដល់​ អធិវាសនខន្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមា ខន្តិ? យា ខន្តិ ខមនតា អធិវាសនតា អចណ្ឌិក្កំ អនស្សុរោបោ អត្តមនតា ចិត្តស្ស បណ្តា​ធម៌​ទាំង​នោះ​ ខន្តិ តើ​ដូច​ម្តេច​?​ គឺ​ ភាព​អត់​ធ្មត់​ ការ​អត់​សង្កត់​ ភាព​មិន​កាច​ មិន​ព្រហើន​ ភាព​នៃ​ចិត្ត​រីក​រាយ” ។

Read the rest of this entry

Advertisements

អាជ្ជវៈ​ និង​មទ្ទវៈ


អាជ្ជវំ                          សេចក្តី​ស្លូត​ត្រង់

មទ្ទវំ   ( លជ្ជវំ )          ចិត្ត​ទន់ ( ភាព​ជា​អ្នក​មាន​សេចក្តី​អៀន​ខ្មាស )

អធិប្បាយ

ពាក្យ​ថា​ អាជ្ជវំ​ បាន​ដល់​ ភាព​មិន​ស្លូត​ត្រង់​ ៣​ ប្រភេទ​ គឺ​ គោមុត្តវង្កតា​ ចន្ទវង្កតា​ និង​ នង្គលកោដិវង្កតា ។​ អធិប្បាយ​ថា​ ភិក្ខុ​រូប​ខ្លះ​ ក្នុង​បឋមវ័យ​ ប្រព្រឹត្ត​អនេសនៈ​ ២១​ និង​អគោចរ​ ៦​ តែ​ក្នុង​មជ្ឈិមវ័យ​ និង​បច្ឆិមវ័យ​ ជា​អ្នក​មាន​សេចក្តី​ខ្មាស​អៀន​ ប្រាថ្នា​ការ​សិក្សា,​ នេះ​ឈ្មោះ​ថា​ គោមុត្តវង្កតា​ ( វៀចវេរ​ដូច​ទឹក​នោម​គោ ) ។ ភិក្ខុ​រូប​ខ្លះ​ក្នុង​បឋមវ័យ​ និង​បច្ឆិមវ័យ​ បំពេញ​ចាតុប្បារិសុទ្ធិសីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​

Read the rest of this entry

ជន​ពាល​ប៉ុណ្ណោះ​រមែង​លិច​លង់​ក្នុង​លោក​នេះ


ប្រារព្ធចំពោះ​អភយរាជកុមារ

ឯថ  បស្សថិមំ  លោកំ                ចិត្តំ  រាជរថូបមំ

យត្ថ  ពាលា  វិសីទន្តិ                  នត្ថិ  សង្គោ  វិជានតំ ។

អ្នកទាំងឡាយ​ ចូរមកមើលលោកនេះ​ ដ៏ត្រកាលដូចរាជរថ​ ជនពាលទាំងឡាយ​ រមែងលិចលង់​ ក្នុងលោកណា​ សេចក្ដី​ជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន​ ដល់ជនជាបណ្ឌិតទាំងឡាយ​ ដែលដឹងច្បាស់ទេ ។

 

Read the rest of this entry

សេចក្តី​ឈ្លាស​ក្នុង​ហេតុ​ និង​មិន​មែន​ហេតុ


ឋានកុសលតា          សេចក្តី​ឈ្លាស​ក្នុង​ហេតុ

អដ្ឋានកុសលតា       សេចក្តី​ឈ្លាស​ក្នុង​មិន​មែន​ហេតុ

អធិប្បាយ

ពាក្យ​ថា​ ឋានកុសលតា​ គឺ​ បញ្ញា​ដែល​អាច​ក្នុង​ការ​កំណត់​ឋានៈ​យ៉ាង​នេះ​ថា​ “ចក្ខុ​ រូប​ ជា​ឋានៈ​ និង​ជា​ហេតុ​នៃ​ចក្ខុវិញ្ញាណ​ ដែល​កើត​ឡើង​ដោយ​ធ្វើ​ចក្ខុឲ្យ​ជា​ទី​តាំង​ និង​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍​ លោក​ពោល​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “យេ យេ ធម្មា យេសំ យេសំ ធម្មានំ ហេតុបច្ចយា ឧប្បាទាយ តំ តំ ឋានន្តិ យា តត្ថ បញ្ញា បជាននា ការ​ដឹង​ ការ​យល់​ ក្នុង​ធម៌​ទាំង​ឡាយ​ ថា​ជា​ហេតុ​ ជា​បច្ច័យ​ អាស្រ័យ​ទាំង​ឡាយ​ណាៗ​ ធម៌​នោះៗ​ ចាត់​ថា​ជា​ឋានៈ” ។​

Read the rest of this entry

សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ​ និង​បដិច្ចសមុប្បាទធម៌


អាយតនកុសលតា               សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ

បដិច្ចសមុប្បាទកុសលតា     សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទធម៌

អធិប្បាយ

ពាក្យ​ថា​ អាយតនកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​រៀន​យក ការធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​យល់​ អាយតនៈ​ ១២​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “ទ្វាទសាយតនានិ ចក្ខាយតនំ … ធម្មាយតនំ ។ យា តេសំ អាយតនានំ អាយតន-កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ គឺ​ ការ​ដឹង​ ការ​យល់​ក្នុង​អាយតនៈ​ ១២​ គឺ​ ចក្ខាយតនៈ​ ។ល។​ ធម្មាយតនៈ” ។​ ន័យ​ម្យ៉ាង​ទៀត​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ឈ្លាស​ក្នុង​មនសិការ​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ រមែង​គួរ​ ក្នុង​ការ​រៀន​យក​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ពិចារណា​ ការ​ដឹង​ច្បាស់​ និង​ការ​សម្លឹង​ពិនិត្យ ។​ ចំណែក​សេចក្តី​ផ្សេង​គ្នា​ ក្នុង​ធម៌​ទាំង​នេះ​ មាន​ដូច្នេះ​ ការ​ស្តាប់​ ការ​រៀន​យក​ និង​ការ​សម្លឹង​ពិនិត្យ​ ជា​លោកិយ ។​ ការ​ដឹង​ច្បាស់​ ជា​លោកុត្តរ,​ ការ​ពិចារណា​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ជា​លោកិយ​ និង​លោកុត្តរ​លាយ​គ្នា ។​

Read the rest of this entry

សេចក្តី​ឈ្លាស​ក្នុង​ធាតុ​ និង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត


ធាតុកុសលតា             សេចក្តី​ឈ្លាស​ក្នុង​ធាតុ

មនសិការកុសលតា   សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត

( សង្គីតិសូត្រ​ ធម៌​ពួក​ ២ )

អធិប្បាយ

ពាក្យ​ថា​ ធាតុកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​ស្តាប់​ ការ​ទ្រទ្រង់​ ការ​ពិចារណា​ និង​ការ​ដឹង​ច្បាស់​ ដែល​ជា​គ្រឿង​កំណត់​សភាវៈ​នៃ​ធាតុ​ ១៨​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អដ្ឋារស ធាតុយោ ចក្ខុធាតុ​ … មនោវិញ្ញាណធាតុ ។​ យា តាសំ ធាតូនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ គឺ​ការ​ដឹង​ យល់​ ក្នុង​ធាតុ​ទាំង​ ១៨​ គឺ​ ចក្ខុធាតុ​ ។ល។​ មនោវិញ្ញាណធាតុ” ។

Read the rest of this entry

សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ​ និង​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ


សមាបត្តិកុសលតា                សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ

សមាបត្តិវុដ្ឋានកុសលតា       សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ

( សង្គីតិសូត្រ​ ធម៌​ពួក​ ២ )

អធិប្បាយ

ពាក្យ​ថា​ សមាបត្តិកុសលតា​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​រឿង​កំណត់​អប្បនា​ ព្រម​ទាំង​បរិកម្ម​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អត្ថិ សវិតក្កសវិចារា សមាបត្តិ, អត្ថិ អវិតក្កវិចារមត្តា សមាបត្តិ, អត្ថិ អវិតក្កអវិចារា សមាបត្តិ ។ យា តាសំ សមាបត្តីនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ក្នុង​រឿង​សមាបត្តិ​ ទាំង​នោះ​ មាន​ ទាំង​សមាបត្តិ​ដែល​មាន​វិតក្ក​វិចារ,​ សមាបត្តិ​ដែល​មិន​មាន​វិតក្ក​ មាន​ត្រឹម​តែ​វិចារ,​ សមាបត្តិ​ដែល​មិន​មាន​ទាំង​វិតក្ក​ ទាំង​វិចារ” ។

Read the rest of this entry

ទិដ្ឋធម្មិកធម៌ ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​ ​យ៉ាង


ទិដ្ឋធម្មិកធម៌ គឺហេតុឲ្យកើតផលប្រយោជន៍ក្នុងពិភពលោកនេះ​ មាន ៤ គឺ៖

១. ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា

២. ការថែរក្សាដោយយកចិត្តទុកដាក់ជានិច្ច ឈ្មោះថា អារក្ខសម្បទា

៣. ភាពជាអ្នកគប់មិត្តល្អ ឈ្មោះថា កល្យាណមិត្តតា

៤. ភាពនៃការចិញ្ចឹមជីវិតតាមលទ្ធភាព ឈ្មោះថា សមជីវីតា

     

Read the rest of this entry

បុគ្គល​អ្នក​មិន​ប្រមាទ​ ដូច​ព្រះ​ចន្ទ​រះ​ផុត​ចាក​ពពក


  ប្រារព្ធចំពោះព្រះសម្មជ្ជនត្ថេរ

  យោ  ច  បុព្វេ  បមជ្ជិត្វា                បច្ឆា  សោ  នប្បមជ្ជតិ

  សោមំ  លោកំ  បភាសេតិ           អព្ភា  មុត្តោវ  ចន្ទិមា ។

   បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ​ គេមិនប្រមាទវិញ បុគ្គល​នោះ​ ​ឈ្មោះថា ញ៉ាំង​​ខន្ធាទិលោកនេះ​ ឲ្យភ្លឺច្បាស់​ ដូចព្រះចន្ទ្ររះផុតចាកពពក ។

 

Read the rest of this entry

សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ​ និង​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ


អាបត្តិកុសលតា               សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ

អាបត្តិវុដ្ឋានកុសលតា      សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ

(​ សង្គីតិសូត្រ ធម៌​ពួក​ ២ )

អធិប្បាយ

ពាក្យ​ថា​ អាបត្តិកុសលតា​ គឺ​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “បញ្ចបិ អាបត្តិក្ខន្ធា អាបត្តិយោ, សត្តបិ អាបត្តិក្ខន្ធា អាបត្តិយោ ។ យា តាសំ អាបត្តីនំ អាបត្តិកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​អាបត្តិ​ ៥​ កង​ អាបត្តិ​ ៧​ កង​នោះ” ។​

Read the rest of this entry

ភាវៈ​ជា​អ្នក​ដែល​​គេ​ប្រដៅ​ងាយ​ និង​មាន​មិត្ត​ល្អ


សោវចស្សតា            ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ

កល្យាណមិត្តតា     ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ

អធិប្បាយ

ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ​ និង​ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ​ គប្បី​ជ្រាប​ដោយ​ន័យ​ផ្ទុយ​គ្នា​នឹង​ពាក្យ​ដែល​ពោល​មក​ហើយគុណធម៌​ទាំង​ ២​ ប្រការ​នេះ​ ក្នុង​ទី​នេះ​ លោក​ពោល​លាយ​គ្នា​ទាំង​លោកិយ​ ទាំង​លោកុត្តរ ៕

អត្ថបទដែលទាក់ទង ៖ ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់

ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់


ទោវចស្សតា             ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ

បាបមិត្តតា               ភាវៈ​ជា​អ្នក​មាន​មិត្ត​អាក្រក់

( សង្គីតិសូត្រ ធម៌​ពួក​ ២ )

អធិប្បាយ

ពាក្យថា ទោវចស្សតា​ នោះ មាន​បទ​វិគ្រោះ​ដូច្នេះ ៖ ការ​ពោល​ប្រដៅ​ក្នុង​បុគ្គល​នេះ​ ដែល​ច្រើន​តែ​កាន់​យក​ខាង​ខុស​​ ត្រេក​អរ​តែ​ក្នុង​ធម៌​ដែល​ជា​សឹក​សត្រូវ​ ការ​មិន​អើ​ពើ​ មិនគោរព​ មិន​ទទួល​ស្តាប់​បង្គាប់​ ហេតុ​នោះ​ បុគ្គលនេះ​ទើប​ឈ្មោះ​ថា​ ទុព្វចោ ( អ្នក​ប្រដៅ​ក្រ ) អំពើ​របស់​បុគ្គល​ដែល​ប្រដៅ​ក្រ​នោះ​ ឈ្មោះ​ថា​ ទោវចស្សំ,​ ភាវៈ​របស់​ទោវចស្សៈនោះ​ ឈ្មោះ​ថា​ ទោវចស្សតា ( ភាវៈ​នៃ​អំពើ​របស់​អ្នក​ប្រដៅ​ក្រ,​ ភាព​ជាអ្នក​ប្រដៅ​ក្រ ) ។ ភាព​ជាអ្នក​ដែល​គេ​ប្រដៅ​ក្រ​នេះ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​ថា​ “តត្ថ កតមា ទោវចស្សតា? សហធម្មិកេ វុច្ចមានេ ទោវចស្សាយំ បណ្តា​ធម៌ទាំង​នោះ​ ទោវចស្សតា​ តើ​ដូច​ម្តេច?​ គឺ​ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​​បាន​ដោយ​កម្រ​ ក្នុង​កាល​សហធម្មិក​ស្តី​ប្រដៅ” ។​ ទោវចស្សតានោះ ដោយ​អង្គ​ធម៌​ បានដល់​ សង្ខារក្ខន្ធ​ តែ​អាចារ្យខ្លះ​ពោលថា​ ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ខន្ធ​ទាំង​ ៤​ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អាការ​ដូច្នេះ​ ។

ពាក្យ​ថា​ បាបមិត្តតា មាន​បទ​វិគ្រោះ​ដូច្នេះ ៖ មនុស្ស​អាក្រក់​ទាំង​ឡាយ​ មាន​មនុស្ស​មិន​មាន​សទ្ធា​​ជា​ដើម​ ជា​មិត្ត​របស់​បុគ្គល​នោះ​ ហេតុ​នោះ​ គេ​ទើប​ឈ្មោះ​ថា​ បាបមិត្តោ ( អ្នក​មាន​មិត្ត​អាក្រក់​ជា​មិត្ត ),​ ភាវៈ​នៃ​បាបមិត្ត​នោះ​ ឈ្មោះ​ថា បាបមិត្តតា​ ( ភាព​ជាអ្នក​មាន​មិត្ត​អាក្រក់ ) ។​ ភាព​ជា​អ្នក​មាន​មិត្ត​អាក្រក់​នេះ​ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “តត្ថ កតមា បាបមិត្តតា? យេ តេ បុគ្គលា អស្សទ្ធា ទុស្សីលា អប្បស្សុតា មច្ឆរិនោ ទុប្បញ្ញា។ យា តេសំ សេវនា និសេវនា សំសេវនា ភជនា សំភជនា ភត្តិ សំភត្តិ តំសម្បវង្កតា បណ្តា​ធម៌​ទាំង​នោះ​ បាបមិត្តតា​ តើ​ដូច​ម្តេច?​ គឺ ការ​សេព​ ការ​ជិត​ដិត​នឹង​គ្នា​ ការ​ត្រូវ​គំនិត​គ្នា​ ការ​គប់​រក​គ្នា​​ ការ​ស្រប​គំនិត​គ្នា​​សេចក្តី​ស្រឡាញ់​គ្នា​ ការ​ជិត​ស្និទ្ធ​នឹង​គ្នា​ ភាព​នៃ​បុគ្គល​មូល​មិត្រ​នឹង​គ្នា​ នឹងមនុស្ស​ដែលមិន​មាន​សទ្ធា​​ ទ្រុស្ត​សីល​ ចេះ​ដឹង​តិច​ ជា​មនុស្ស​កំណាញ់​ គ្មាន​ប្រាជ្ញា” ។ សូម្បីបាបមិត្តតា​នោះ​ ដោយ​អង្គ​ធម៌​ ក៏​គប្បី​ជ្រាប​ដូច​គ្នា​នឹង​ទោវចស្សតា ។

***[ ពាក្យ​ថា​ មិន​មាន​សទ្ធា​ គឺ​ រមែង​មិន​ជឿ​ការ​ត្រាស់​ដឹង​របស់​ព្រះ​តថាគត​ជា​ដើម​ ]

ហិរិ​ និង​ឱត្តប្ប


ហិរិ                 សេចក្តី​ខ្មាស​បាប

ឱត្តប្ប             សេចក្តី​ក្តៅ​នឹង​បាប

( សង្គីតិសូត្រ ធម៌​ពួក​ ២​ )

អធិប្បាយ

ពាក្យ​ថា​ ហិរិ​ ឱត្តប្ប​ បាន​ដល់​ សេចក្តីខ្មាស​ និង​សេចក្តី​តក់​ស្លុត​ ដែល​លោក​សម្តែង​ទុក​យ៉ាង​នេះ​ថា​ “យំ ហិរី-យតិ ហិរីយិតព្វេន​ ឱត្តប្បតិ ឱត្តប្បិតព្វេន​ សេចក្តី​ខ្មាស​ដោយ​វត្ថុ​ដែល​គួរ​ខ្មាស​ តក់​ស្លុត​ចំពោះ​ដោយ​វត្ថុ​ដែល​គួរ​តក់​ស្លុត” ។ ប្រការ​មួយ​ទៀត​ បណ្តា​ធម៌​ទាំង​ ២​ យ៉ាង​នេះ​ ហិរិ​ មាន​សមុដ្ឋាន​ពី​ខាង​ក្នុង​ ឱត្តប្ប​ មាន​សមុដ្ឋាន​ពី​ខាងក្រៅ​ ហិរិ​ មាន​ខ្លួន​ជាធំ​ ( អត្តាធិបតេយ្យ ) ឱត្តប្ប​ មាន​លោក​ជា​ធំ ( លោកាធិបតេយ្យ ) ហិរិ​តាំង​ឡើង​ព្រោះ​សេចក្តី​ខ្មាស​អៀន​ក្នុង​ចិត្ត​ ឱត្តប្ប​ តាំង​ឡើង​ព្រោះ​សភាវៈ​ គឺ​សេចក្តី​តក់​ស្លុត​ ។​ ពាក្យ​អធិប្បាយ​ដោយពិស្តារ​ក្នុង​រឿង​ហិរិ​ និង​ឱត្តប្ប​នេះ​ បាន​ពោល​ទុក​ដោយ​សព្វ​គ្រប់​ក្នុង​វិសុទ្ធិមគ្គ

អត្ថបទទាក់ទង ៖ អហិរិក​ និង​អនោត្តប្ប

អហិរិក​ និង​អនោត្តប្ប


អហិរិកំ                 សេចក្តី​មិន​ខ្មាស​បាប

អនោត្តប្បំ              សេចក្តី​មិន​ក្តៅនឹង​បាប​ ឬមិន​ខ្លាច​បាប

( សង្គីតិសូត្រ ធម៌​ពួក​ ២ )

អធិប្បាយ

ពាក្យ​ថា​ អហិរិក​ បាន​ដល់​ សេចក្តី​មិន​ខ្មាស​ ដែល​លោក​សម្តែង​ទុក​យ៉ាង​នេះ​ថា​ “យំ ន ហិរីយតិ ហិរីយិតព្វេន​ ​សេចក្តី​​មិន​ខ្មាស​ក្នុង​វត្ថុ​ដែល​គួរ​ខ្មាស” ។​ ពាក្យថា​ អនោត្តប្បំ​ បាន​ដល់​ អាការ​ដែល​មិន​ភ័យ​ខ្លាច​ ដែល​លោក​សម្តែង​ទុក​ថា​ “យំ ន ឱត្តប្បតិ ឱត្តប្បិតព្វេន សេចក្តី​មិន​ភ័យ​ខ្លាច​ក្នុង​វត្ថុ​ដែល​គួរ​ភ័យ​ខ្លាច” ៕

ភវទិដ្ឋិ​ និង​វិភវទិដ្ឋិ


          ភវទិដ្ឋិ               ភវទិដ្ឋិ [ សេចក្តី​យល់​ឃើញ​ថា​លោក​ទៀង​ ]

          វិភវទិដ្ឋិ             វិភវទិដ្ឋិ [ សេចក្តី​យល់​ឃើញ​ថា​លោក​ដាច់​សូន្យ ]

( បិដកលេខ ១៩/១៣២ )

អធិប្បាយ

ពាក្យ​ថា​ ភវទិដ្ឋិ​ ( នេះ ) សេចក្តី​ទៀង​ លោក​ហៅ​ថា​ ភវៈ​ គឺ ទិដ្ឋិ​ដែល​កើត​ឡើង​ដោយ​អំណាច​សេចក្តី​យល់​ឃើញ​ថា​ទៀង​ សូម្បី​ទិដ្ឋិ​នោះ​មាន​សម្តែង​ដោយ​លម្អិត​ពិស្តារ​នៅ​ក្នុង​គម្ពីរ​ព្រះអភិធម្ម​ដោយ​ន័យ​ជា​ដើមថា​ “តត្ថ កតមា ភវទិដ្ឋិ? ‘ភវិស្សតិ អត្តា ច លោកោ ច បណ្តា​ទិដ្ឋិ​ទាំង​នោះ​ ភវទិដ្ឋិ​តើ​ដូច​ម្តេច? គឺ​ទិដ្ឋិ​ បាន​ដល់​សេចក្តី​យល់​ឃើញ​យ៉ាង​នេះ​ថា ‘ខ្លួនមាន​ លោក​មាន”​ ដូច្នេះ ។

ពាក្យ​ថា​ វិភវទិដ្ឋិ ( នេះ ) ការ​ដាច់​សូន្យ​ លោក​ហៅ​ថា​ វិភវៈ​ គឺ​ទិដ្ឋិ​ដែល​កើត​ឡើង​ដោយ​អំណាច​ការ​យល់​ឃើញ​ថា​ដាច់​សូន្យ​ សូម្បី​ទិដ្ឋិ​នោះ​ លោកក៏សម្តែង​ដោយ​ពិស្តារ​ក្នុង​គម្ពីរ​ព្រះអភិធម្ម​ដូចគ្នា​ ដោយ​ន័យ​ជា​ដើម​ថា​ “តត្ថ កតមា វិភវទិដ្ឋិ? ‘ន ភវិស្សតិ អត្តា ច លោកោ ច បណ្តា​ទិដ្ឋិទាំងនោះ​ វិភវទិដ្ឋិ​តើ​ដូច​ម្តេច? គឺទិដ្ឋិ​ បាន​ដល់​សេចក្តី​យល់​ឃើញ​យ៉ាង​នេះ​ថា ‘ខ្លួន​មិន​មាន​ លោក​មិន​មាន” ដូច្នេះ ៕

អវិជ្ជា​ និង​ភវតណ្ហា


     អវិជ្ជា          អវិជ្ជា [ សេចក្តី​មិន​ដឹង​ក្នុង​អរិយសច្ច​ មាន​ទុក្ខសច្ចជា​ដើម ]

     ភវតណ្ហា    ភវតណ្ហា [ សេចក្តី​ប្រាថ្នា​ សេចក្តី​ត្រេក​ត្រអាល​ក្នុង​ភព ]

( សង្គីតិសូត្រ បិដកលេខ ១៩/៣១-៣២ )

អធិប្បាយ

ពាក្យថា​ អវិជ្ជា បានដល់ ការ​មិន​ដឹង​ក្នុង​សច្ចៈ​ មានទុក្ខ​ជា​ដើម ។​ សេចក្តី​ពិស្តារសូមមើល​នៅ​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ។

ពាក្យថា​ ភវតណ្ហា​ សំដៅ​ដល់​ សេចក្តី​ប្រាថ្នា​ភព ។​ សម​ដូច​ព្រះ​តម្រាស់​ថា​ “តត្ថ កតមា ភវតណ្ហា? យោ ភវេសុ ភវច្ឆន្ទោ បណ្តា​តណ្ហា​ទាំង​នោះ​ ភវតណ្ហា​តើដូច​ម្តេច​?​ គឺសេចក្តី​ពេញ​ចិត្ត​ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភព”​ ដូច្នេះ​ជា​ដើម ៕

នាម​ និង​រូប


           នាមញ្ច​      នាម [ ប្រែថា ញ៉ាំង​គ្នា​នឹង​គ្នា​ឲ្យ​ទន់​ទៅ​ក្នុង​អារម្មណ៍ ]

           រូបញ្ច         រូប [ ប្រែថា វិនាស លំបាក​ ដោយ​ក្តៅ​ត្រជាក់​ជា​ដើម​ ]​

( សង្គីតិសូត្រ បិដកលេខ ១៩/១៣១ )           

អធិប្បាយ

បណ្តា​នាម​ និង​រូប​ទាំង​ពីរ​នោះ​ នាម​ បាន​ដល់​ អរូបក្ខន្ធ​ ៤​ [ វេទនាខន្ធ​ សញ្ញាខន្ធ​ សង្ខារក្ខន្ធ​ និង​វិញ្ញាណក្ខន្ធ​ ] និង​និព្វាន​ ១​ ។​ បណ្តា​ធម៌​ទាំង​នេះ​ ខន្ធ​ ៤​ ឈ្មោះថា​ នាម​ ដោយ​អត្ថថា​ បង្អោន​ទៅ [ នាមដ្ឋេន​ នាមំ ] ពាក្យថា​ ដោយ​អត្ថថា​ បង្អោន​ទៅ​ សេចក្តី​ថា​ ដោយ​អត្ថ​ថា​ ធ្វើនូវ​ឈ្មោះ​ ( នាមករណ​ )​ ។ ដូច​ជា​ឈ្មោះ​ថា​ ព្រះបាទ​មហាសម្មត​ មាន​ព្រះ​នាម​ថា​ “មហាសម្មត​ ក៏ព្រោះមហាជនសន្មតិ​ ( លើកតម្កើង,​ នាំគ្នាចំណាំ​ ) ឬ​ដូច​ឪពុក​ម្តាយ​ ដាក់​ឈ្មោះ​ឲ្យ​ជាទី​ចំណាំ​ដល់​កូន​ យ៉ាង​នេះ​ថា​ “ឈ្មោះ​តិស្សៈ​ ឈ្មោះបុស្សៈ”​ ឬ​ដូច​ជា​ឈ្មោះដែល​បាន​មក​ ដោយ​គុណសម្បត្តិ​ថា​ “ធម្មកថិក​ វិនយធរ”​ ជា​ដើម​ យ៉ាង​ណា,​ ខន្ធ​ទាំង​ឡាយ​មាន​វេទនា​ជា​ដើម​ រមែង​មាន​ឈ្មោះ​យ៉ាង​នោះ​ក៏​ទេ​ ។ តាម​ពិត​ វេទនា​ជា​ដើម​ រមែង​មាន​ឈ្មោះ​របស់​ខ្លួន​កើត​ឡើង​ ( ដោយ​ខ្លួន​ឯង​ ) ដូច​មហាប្រឹថពី​ជា​ដើម​ ។ កាល​ខន្ធ​ទាំង​ឡាយ​នោះ​កើត​ឡើង​ហើយ​ ឈ្មោះ​របស់​ខន្ធ​ទាំង​ឡាយ​នោះ​ ក៏​ជា​ការ​ដែល​កើត​ឡើង​ដោយ​

Read the rest of this entry

សត្វ​ទាំង​ឡាយ​ តាំង​នៅ​បាន​ព្រោះ​សង្ខារ


សព្វេ​  សត្តា​  សង្ខារដ្ឋិតិកា​  ពួក​សត្វ​ទាំង​អស់​ឋិត​នៅ​បាន​ ព្រោះ​អាស្រ័យ​សង្ខារ

( សង្គីតិសូត្រ បិដក​លេខ ១៩​ ទំព័រ​ ១៣០​ )                       

អធិប្បាយ

ក្នុង​ពាក្យ​នេះ​ បច្ច័យ​​ដូច​ដែល​បាន​ពោល​មក​ហើយ​ក្នុង​​ពាក្យ​ខាង​ក្រោយនោះឯង​ លោក​ក៏​ហៅ​ថា​ សង្ខារ​ ព្រោះ​តាក់​តែង​ផល​របស់​ខ្លួន​ ។​ អាហារប្បច្ច័យ​បាន​ពោល​មក​ហើយ ក្នុង​ខាង​ក្រោយ ,​ សេចក្តីផ្សេងគ្នា​នៃ​ពាក្យទាំង​ពីរ​នេះ​ តែ​បន្តិច​ប៉ុណ្ណោះ​ ក្នុង​បញ្ហា​នេះ​ ក៏​គឺ​ ក្នុង​ទី​នេះ​ លោក​សំដៅ​យក​សង្ខារប្បច្ច័យ​ ។​ ( ប៉ុន្តែ )​ ព្រះ​មហាសិវត្ថេរ​ពោល​ថា​ “កាល​កាន់​យក​យ៉ាង​នេះ​ថា​ “អាហារ​ដោយ​ត្រង់​ កាន់​យក​ហើយ​ក្នុង​ខាង​ក្រោយ,​ ក្នុង​ទី​នេះ​ សំដៅ​យក​អាហារ​ដោយ​អម​ ដូច្នេះ​ សេចក្តី​ផ្សេង​គ្នា​ក៏​នឹង​ប្រាកដ​ឡើង,​ ប៉ុន្តែ​លោក​មិន​បាន​កាន់​យក​ ( យ៉ាង​នោះ )” ។​ តាម​ពិត​ ធម៌​ដែល​ជាប់​ទាក់​ទង​ដោយ​ឥន្ទ្រិយ​ ទាំង​ដែល​មិន​ជាប់​ទាក់​ទង​នឹង​ឥន្ទ្រិយ​គួរ​នឹង​បាន​បច្ច័យ​នោះ​ឯង​ ។​ ដែល​ឈ្មោះ​ថា​ ធម៌​ វៀរ​ចាក​បច្ច័យ​រមែង​មិន​មាន,​ បណ្តា​ធម៌​ទាំង​ ២​ យ៉ាង​នោះ​ ធម៌​ដែល​មិន​ជាប់​ទាក់​ទង​ដោយ​ឥន្ទ្រិយ​ ដូច​ ស្មៅ​ ដើម​ឈើ​ និង​វល្លិ​ជា​ដើម​ រមែង​មាន​រស​ផែន​ដី និង​រស​ទឹក​ជា​បច្ច័យ,​ ព្រោះ​កាល​ភ្លៀង​មិន​ធ្លាក់​ ស្មៅ​ជា​ដើម​ ក៏​ក្រៀម​ស្វិត​ ។​ តែ​កាល​ភ្លៀង​ធ្លាក់​ ក៏​ត្រឡប់​ទៅ​ជា​ខៀវ​ស្រស់​ ។​ រស​ផែន​ដី​ និង​រស​ទឹក​ ជា​បច្ច័យ​ របស់​ស្មៅ​ជា​ដើម​ទាំង​នោះ​ ដោយ​ប្រការ​ដូច្នេះ​ ។​ ធម៌​ដែល​ជាប់​ទាក់​ទង​ដោយ​ឥន្ទ្រិយ​មាន​ជា​អាទិ​ថា​ អវិជ្ជា​ តណ្ហា​ កម្ម​ អាហារ,​ ជា​បច្ច័យ​ បច្ច័យ​ក្នុង​ខាង​ក្រោយ​នោះ​ឯង​ លោក​ហៅ​ថា​ អាហារ​ ( តែ )​ ក្នុង​ទី​នេះ​ លោក​ហៅ​ថា​ សង្ខារ​ ព្រោះ​សេចក្តី​ផ្សេង​គ្នា​ក្នុង​រឿង​នេះ​ មាន​ត្រឹម​ប៉ុណ្ណេះ​ ៕

អត្ថបទដែលទាក់ទង ៖ សត្វទាំងឡាយ តាំងនៅបានដោយសារអាហារ

សត្វ​ទាំង​ឡាយ​ តាំង​នៅ​បាន​ដោយ​សារ​អាហារ


សព្វេ​  សត្តា​  អាហារដ្ឋិតិកា  ពួក​សត្វ​ទាំង​អស់​ឋិត​នៅ​បាន​ ព្រោះ​អាស្រ័យ​អាហារ

( សង្គីតិសូត្រ បិដក​លេខ ១៩​ ទំព័រ​ ១៣០​ )                       

អធិប្បាយ

ពាក្យ​ថា​ សព្វេ​ សត្តា​ សំដៅយក សត្វ​ទាំង​ឡាយ​ទាំង​ពួង​ ក្នុង​ភព​ទាំង​អស់​ គឺ​ក្នុង​កាមភព​ជា​ដើម​ ក្នុង​សញ្ញីភព​ជា​ដើម​ និង​ក្នុង​ឯកវោការភព​ជា​ដើម​ ។ ពាក្យ​ថា​ អាហារដ្ឋិតិកា​ ព្រោះ​មាន​បទ​វិគ្រោះ​ថា អាហារតោ ឋិតិ​ ឯតេ-សន្តិ ​អាហារដ្ឋិតិកា​ “សត្វ​ទាំង​ឡាយ​នោះ តាំង​នៅ​បាន​ព្រោះ​អាហារ​ ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ អាហារដ្ឋិតិកា​” អ្នក​ដែល​តាំង​នៅ​បាន​ព្រោះ​អាហារ”​ ។​ អាហារ​រមែង​ជា​ហេតុ​នៃ​ការ​តាំង​នៅ​បាន​នៃ​សព្វ​សត្វ​ ដោយ​ប្រការ​ដូច្នេះ​ ។​

Read the rest of this entry

ភិក្ខុ​លះ​អង្គ​ ៥​ ប្រកប​ដោយ​អង្គ​ ៥​ មាន​ឈ្មោះ​ថា​ ជា​ឧត្តមបុរស


ភិក្ខុ​លះ​អង្គ​ ៥​ ប្រកប​ដោយ​អង្គ​ ៥​ ហៅ​ថា​ជា​ឧត្តមបុរស​ មាន​គុណ​គ្រប់​គ្រាន់​ ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ ក្នុង​ធម្មវិន័យ​នេះ ។

អង្គ​ ៥​ ដែល​ភិក្ខុ​ត្រូវ​លះ​

១. កាមច្ឆន្ទោ  បហីនោ  ហោតិ  បាន​លះ​កាមច្ឆន្ទៈ

២. ព្យាបាទោ  បហីនោ  ហោតិ  លះ​ព្យាបាទ

៣. ថីនមិទ្ធំ  បហីនំ  ហោតិ  លះ​ថីនមិទ្ធៈ

៤. ឧទ្ធច្ចកុក្កុច្ចំ​  បហីនំ​  ហោតិ  លះ​ឧទ្ធច្ចកុក្កុច្ចៈ

៥. វិចិកិច្ឆា​  បហីនា​  ហោតិ  លះ​វិចិកិច្ឆា

Read the rest of this entry

%d bloggers like this: