បណ្ណសារប្លក
ខន្តិ និងសោរច្ចៈ
ខន្តិ សេចក្តីអត់ធ្មត់
សោរច្ចំ ការប្រព្រឹត្តល្អ ឬស្លូតមិនកោងកាច
អធិប្បាយ
ពាក្យថា ខន្តិ បានដល់ អធិវាសនខន្តិ ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមា ខន្តិ? យា ខន្តិ ខមនតា អធិវាសនតា អចណ្ឌិក្កំ អនស្សុរោបោ អត្តមនតា ចិត្តស្ស បណ្តាធម៌ទាំងនោះ ខន្តិ តើដូចម្តេច? គឺ ភាពអត់ធ្មត់ ការអត់សង្កត់ ភាពមិនកាច មិនព្រហើន ភាពនៃចិត្តរីករាយ” ។
អាជ្ជវៈ និងមទ្ទវៈ
អាជ្ជវំ សេចក្តីស្លូតត្រង់
មទ្ទវំ ( លជ្ជវំ ) ចិត្តទន់ ( ភាពជាអ្នកមានសេចក្តីអៀនខ្មាស )
អធិប្បាយ
ពាក្យថា អាជ្ជវំ បានដល់ ភាពមិនស្លូតត្រង់ ៣ ប្រភេទ គឺ គោមុត្តវង្កតា ចន្ទវង្កតា និង នង្គលកោដិវង្កតា ។ អធិប្បាយថា ភិក្ខុរូបខ្លះ ក្នុងបឋមវ័យ ប្រព្រឹត្តអនេសនៈ ២១ និងអគោចរ ៦ តែក្នុងមជ្ឈិមវ័យ និងបច្ឆិមវ័យ ជាអ្នកមានសេចក្តីខ្មាសអៀន ប្រាថ្នាការសិក្សា, នេះឈ្មោះថា គោមុត្តវង្កតា ( វៀចវេរដូចទឹកនោមគោ ) ។ ភិក្ខុរូបខ្លះក្នុងបឋមវ័យ និងបច្ឆិមវ័យ បំពេញចាតុប្បារិសុទ្ធិសីល មានសេចក្តីអៀនខ្មាស រង្កៀស ប្រាថ្នាចំពោះការសិក្សា
សេចក្តីឈ្លាសក្នុងហេតុ និងមិនមែនហេតុ
ឋានកុសលតា សេចក្តីឈ្លាសក្នុងហេតុ
អដ្ឋានកុសលតា សេចក្តីឈ្លាសក្នុងមិនមែនហេតុ
អធិប្បាយ
ពាក្យថា ឋានកុសលតា គឺ បញ្ញាដែលអាចក្នុងការកំណត់ឋានៈយ៉ាងនេះថា “ចក្ខុ រូប ជាឋានៈ និងជាហេតុនៃចក្ខុវិញ្ញាណ ដែលកើតឡើងដោយធ្វើចក្ខុឲ្យជាទីតាំង និងធ្វើរូបឲ្យជាអារម្មណ៍ លោកពោលទុកក្នុងព្រះអភិធម្មយ៉ាងនេះថា “យេ យេ ធម្មា យេសំ យេសំ ធម្មានំ ហេតុបច្ចយា ឧប្បាទាយ តំ តំ ឋានន្តិ យា តត្ថ បញ្ញា បជាននា ការដឹង ការយល់ ក្នុងធម៌ទាំងឡាយ ថាជាហេតុ ជាបច្ច័យ អាស្រ័យទាំងឡាយណាៗ ធម៌នោះៗ ចាត់ថាជាឋានៈ” ។
សេចក្តីឈ្លាសក្នុងអាយតនៈ និងបដិច្ចសមុប្បាទធម៌
អាយតនកុសលតា សេចក្តីឈ្លាសក្នុងអាយតនៈ
បដិច្ចសមុប្បាទកុសលតា សេចក្តីឈ្លាសក្នុងបដិច្ចសមុប្បាទធម៌
អធិប្បាយ
ពាក្យថា អាយតនកុសលតា គឺ បញ្ញាក្នុងការរៀនយក ការធ្វើទុកក្នុងចិត្ត ការយល់ អាយតនៈ ១២ ដែលលោកពោលទុកយ៉ាងនេះថា “ទ្វាទសាយតនានិ ចក្ខាយតនំ … ធម្មាយតនំ ។ យា តេសំ អាយតនានំ អាយតន-កុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាសក្នុងអាយតនៈ គឺ ការដឹង ការយល់ក្នុងអាយតនៈ ១២ គឺ ចក្ខាយតនៈ ។ល។ ធម្មាយតនៈ” ។ ន័យម្យ៉ាងទៀត ទាំងភាពជាអ្នកឈ្លាសក្នុងធាតុ ឈ្លាសក្នុងមនសិការ ទាំងភាពជាអ្នកឈ្លាសក្នុងអាយតនៈ រមែងគួរ ក្នុងការរៀនយក ការធ្វើទុកក្នុងចិត្ត ការស្តាប់ ការពិចារណា ការដឹងច្បាស់ និងការសម្លឹងពិនិត្យ ។ ចំណែកសេចក្តីផ្សេងគ្នា ក្នុងធម៌ទាំងនេះ មានដូច្នេះ ការស្តាប់ ការរៀនយក និងការសម្លឹងពិនិត្យ ជាលោកិយ ។ ការដឹងច្បាស់ ជាលោកុត្តរ, ការពិចារណា ការធ្វើទុកក្នុងចិត្ត ជាលោកិយ និងលោកុត្តរលាយគ្នា ។
សេចក្តីឈ្លាសក្នុងអាបត្តិ និងឈ្លាសក្នុងការចេញចាកអាបត្តិ
អាបត្តិកុសលតា សេចក្តីឈ្លាសក្នុងអាបត្តិ
អាបត្តិវុដ្ឋានកុសលតា សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ
( សង្គីតិសូត្រ ធម៌ពួក ២ )
អធិប្បាយ
ពាក្យថា អាបត្តិកុសលតា គឺភាពជាអ្នកឈ្លាសក្នុងអាបត្តិ ដែលលោកពោលទុកយ៉ាងនេះថា “បញ្ចបិ អាបត្តិក្ខន្ធា អាបត្តិយោ, សត្តបិ អាបត្តិក្ខន្ធា អាបត្តិយោ ។ យា តាសំ អាបត្តីនំ អាបត្តិកុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាសក្នុងអាបត្តិ គឺការដឹង ការយល់ក្នុងអាបត្តិ ៥ កង អាបត្តិ ៧ កងនោះ” ។
ភាពជាអ្នកដែលគេប្រដៅក្រ និងមានមិត្តអាក្រក់
ទោវចស្សតា ភាវៈជាអ្នកដែលគេប្រដៅក្រ
បាបមិត្តតា ភាវៈជាអ្នកមានមិត្តអាក្រក់
( សង្គីតិសូត្រ ធម៌ពួក ២ )
អធិប្បាយ
ពាក្យថា ទោវចស្សតា នោះ មានបទវិគ្រោះដូច្នេះ ៖ ការពោលប្រដៅក្នុងបុគ្គលនេះ ដែលច្រើនតែកាន់យកខាងខុស ត្រេកអរតែក្នុងធម៌ដែលជាសឹកសត្រូវ ការមិនអើពើ មិនគោរព មិនទទួលស្តាប់បង្គាប់ ហេតុនោះ បុគ្គលនេះទើបឈ្មោះថា ទុព្វចោ ( អ្នកប្រដៅក្រ ) អំពើរបស់បុគ្គលដែលប្រដៅក្រនោះ ឈ្មោះថា ទោវចស្សំ, ភាវៈរបស់ទោវចស្សៈនោះ ឈ្មោះថា ទោវចស្សតា ( ភាវៈនៃអំពើរបស់អ្នកប្រដៅក្រ, ភាពជាអ្នកប្រដៅក្រ ) ។ ភាពជាអ្នកដែលគេប្រដៅក្រនេះ មានសម្តែងទុកក្នុងព្រះអភិធម្មថា “តត្ថ កតមា ទោវចស្សតា? សហធម្មិកេ វុច្ចមានេ ទោវចស្សាយំ បណ្តាធម៌ទាំងនោះ ទោវចស្សតា តើដូចម្តេច? គឺភាពជាអ្នកដែលគេប្រដៅបានដោយកម្រ ក្នុងកាលសហធម្មិកស្តីប្រដៅ” ។ ទោវចស្សតានោះ ដោយអង្គធម៌ បានដល់ សង្ខារក្ខន្ធ តែអាចារ្យខ្លះពោលថា ពាក្យនេះជាឈ្មោះនៃខន្ធទាំង ៤ ដែលប្រព្រឹត្តទៅដោយអាការដូច្នេះ ។
ពាក្យថា បាបមិត្តតា មានបទវិគ្រោះដូច្នេះ ៖ មនុស្សអាក្រក់ទាំងឡាយ មានមនុស្សមិនមានសទ្ធាជាដើម ជាមិត្តរបស់បុគ្គលនោះ ហេតុនោះ គេទើបឈ្មោះថា បាបមិត្តោ ( អ្នកមានមិត្តអាក្រក់ជាមិត្ត ), ភាវៈនៃបាបមិត្តនោះ ឈ្មោះថា បាបមិត្តតា ( ភាពជាអ្នកមានមិត្តអាក្រក់ ) ។ ភាពជាអ្នកមានមិត្តអាក្រក់នេះ មានសម្តែងទុកក្នុងព្រះអភិធម្មយ៉ាងនេះថា “តត្ថ កតមា បាបមិត្តតា? យេ តេ បុគ្គលា អស្សទ្ធា ទុស្សីលា អប្បស្សុតា មច្ឆរិនោ ទុប្បញ្ញា។ យា តេសំ សេវនា និសេវនា សំសេវនា ភជនា សំភជនា ភត្តិ សំភត្តិ តំសម្បវង្កតា បណ្តាធម៌ទាំងនោះ បាបមិត្តតា តើដូចម្តេច? គឺ ការសេព ការជិតដិតនឹងគ្នា ការត្រូវគំនិតគ្នា ការគប់រកគ្នា ការស្របគំនិតគ្នាសេចក្តីស្រឡាញ់គ្នា ការជិតស្និទ្ធនឹងគ្នា ភាពនៃបុគ្គលមូលមិត្រនឹងគ្នា នឹងមនុស្សដែលមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច ជាមនុស្សកំណាញ់ គ្មានប្រាជ្ញា” ។ សូម្បីបាបមិត្តតានោះ ដោយអង្គធម៌ ក៏គប្បីជ្រាបដូចគ្នានឹងទោវចស្សតា ។
***[ ពាក្យថា មិនមានសទ្ធា គឺ រមែងមិនជឿការត្រាស់ដឹងរបស់ព្រះតថាគតជាដើម ]
ហិរិ និងឱត្តប្ប
ហិរិ សេចក្តីខ្មាសបាប
ឱត្តប្ប សេចក្តីក្តៅនឹងបាប
( សង្គីតិសូត្រ ធម៌ពួក ២ )
អធិប្បាយ
ពាក្យថា ហិរិ ឱត្តប្ប បានដល់ សេចក្តីខ្មាស និងសេចក្តីតក់ស្លុត ដែលលោកសម្តែងទុកយ៉ាងនេះថា “យំ ហិរី-យតិ ហិរីយិតព្វេន ឱត្តប្បតិ ឱត្តប្បិតព្វេន សេចក្តីខ្មាសដោយវត្ថុដែលគួរខ្មាស តក់ស្លុតចំពោះដោយវត្ថុដែលគួរតក់ស្លុត” ។ ប្រការមួយទៀត បណ្តាធម៌ទាំង ២ យ៉ាងនេះ ហិរិ មានសមុដ្ឋានពីខាងក្នុង ឱត្តប្ប មានសមុដ្ឋានពីខាងក្រៅ ហិរិ មានខ្លួនជាធំ ( អត្តាធិបតេយ្យ ) ឱត្តប្ប មានលោកជាធំ ( លោកាធិបតេយ្យ ) ហិរិតាំងឡើងព្រោះសេចក្តីខ្មាសអៀនក្នុងចិត្ត ឱត្តប្ប តាំងឡើងព្រោះសភាវៈ គឺសេចក្តីតក់ស្លុត ។ ពាក្យអធិប្បាយដោយពិស្តារក្នុងរឿងហិរិ និងឱត្តប្បនេះ បានពោលទុកដោយសព្វគ្រប់ក្នុងវិសុទ្ធិមគ្គ ។
អត្ថបទទាក់ទង ៖ អហិរិក និងអនោត្តប្ប
ភវទិដ្ឋិ និងវិភវទិដ្ឋិ
ភវទិដ្ឋិ ភវទិដ្ឋិ [ សេចក្តីយល់ឃើញថាលោកទៀង ]
វិភវទិដ្ឋិ វិភវទិដ្ឋិ [ សេចក្តីយល់ឃើញថាលោកដាច់សូន្យ ]
( បិដកលេខ ១៩/១៣២ )
អធិប្បាយ
ពាក្យថា ភវទិដ្ឋិ ( នេះ ) សេចក្តីទៀង លោកហៅថា ភវៈ គឺ ទិដ្ឋិដែលកើតឡើងដោយអំណាចសេចក្តីយល់ឃើញថាទៀង សូម្បីទិដ្ឋិនោះមានសម្តែងដោយលម្អិតពិស្តារនៅក្នុងគម្ពីរព្រះអភិធម្មដោយន័យជាដើមថា “តត្ថ កតមា ភវទិដ្ឋិ? ‘ភវិស្សតិ អត្តា ច លោកោ ច បណ្តាទិដ្ឋិទាំងនោះ ភវទិដ្ឋិតើដូចម្តេច? គឺទិដ្ឋិ បានដល់សេចក្តីយល់ឃើញយ៉ាងនេះថា ‘ខ្លួនមាន លោកមាន” ដូច្នេះ ។
ពាក្យថា វិភវទិដ្ឋិ ( នេះ ) ការដាច់សូន្យ លោកហៅថា វិភវៈ គឺទិដ្ឋិដែលកើតឡើងដោយអំណាចការយល់ឃើញថាដាច់សូន្យ សូម្បីទិដ្ឋិនោះ លោកក៏សម្តែងដោយពិស្តារក្នុងគម្ពីរព្រះអភិធម្មដូចគ្នា ដោយន័យជាដើមថា “តត្ថ កតមា វិភវទិដ្ឋិ? ‘ន ភវិស្សតិ អត្តា ច លោកោ ច បណ្តាទិដ្ឋិទាំងនោះ វិភវទិដ្ឋិតើដូចម្តេច? គឺទិដ្ឋិ បានដល់សេចក្តីយល់ឃើញយ៉ាងនេះថា ‘ខ្លួនមិនមាន លោកមិនមាន” ដូច្នេះ ៕
