បណ្ណសារប្លក

ឧបសគ្គ

ការសាងសេចក្តីស្រឡាញ់ ឲ្យកើតឡើងក្នុងបេះដូង ប្រព្រឹត្តទៅក្នុងការងារ ទោះជាការងារអ្វីក៏ដោយ ដែលយើងត្រូវធ្វើ គឺពិតជាមានកម្លាំងខ្លាំង ឧបសគ្គធំមហិមាប៉ុណ្ណា ក៏រារាំងការងារយើងមិនបានដែរ ។

ឧបសគ្គ គឺជាគ្រឿងពិសោធកម្លាំងចិត្ត ដែលសេចក្តីសម្រេចបានបញ្ជូនមក បើយើងអាចយកឈ្នះ វាបាន សេចក្តីសម្រេចក៏នឹងមកតាមក្រោយ ។

តាមពិត សេចក្តីសម្រេច នៅត្រង់ការឈ្នះឧបសគ្គហ្នឹងឯង ។ សេចក្តីសម្រេច មិនមែនជារបស់ដែល ត្រូវប្រគល់ឲ្យអ្នកណាៗ បានដោយងាយនោះឡើយ លុះត្រាតែបានពិសោធដឹងថា បុគ្គលនោះជាអ្នក សមគួរនឹងទទួលបាន ។

រលកធ្វើឲ្យសមុទ្រស្អាត យ៉ាងណា ឧបសគ្គក៏ធ្វើឲ្យជីវិតរុងរឿងស្រស់ល្អ ដូច្នោះដែរ បុគ្គលទើបមិនត្រូវ ចាញ់ជាមុនឡើយនៅពេលជួបឧបសគ្គ ។