បណ្ណសារប្លក
អានិសង្សនៃភិក្ខុអ្នកសង្រួបសង្រួមសង្ឃ
អានិសង្សនៃភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ដែលបែកគ្នាហើយ ឲ្យបានព្រមព្រៀងគ្នាវិញ រមែងទទួលនូវបុណ្យដ៏ប្រសើរ ។
សុខា សង្ឃស្ស សាមគ្គី សមគ្គានញ្ចនុគ្គហោ
សមគ្គរតោ ធម្មដ្ឋោ យោគកេ្ខមា ន ធំសតិ
សង្ឃំ សមគ្គំ កត្វាន កប្បំ សគ្គម្ហិ មោទតីតិ ។
សេចក្តីព្រមព្រៀងនៃសង្ឃ ជាហេតុនាំសេចក្តីសុខមកឲ្យ ការអនុគ្រោះដល់បុគ្គលទាំងឡាយ ដែលមានសេចក្តី ព្រមព្រៀងគ្នា ( ជាហេតុនាំមកនូវសេចក្តីសុខមកឲ្យ ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃឲ្យព្រមព្រៀងគ្នា រមែងរីករាយក្នុងឋានសួគ៌ អស់ ១ កប្ប ។
( បិដកលេខ ៥០ ទំព័រ ១៦៦ និងលេខ ៥៣ ទំព័រ ១៧ )
បរិយត្តិជាឫសគល់នៃព្រះពុទ្ធសាសនា
យាវ តិដ្ឋន្តិ សុត្តន្តា វិនយោ យាវ ទិប្បតិ
តាវ ទក្ខន្តិ អាលោកំ សូរិយេ អព្ភុដ្ឋិតេ យថា ។
កាលព្រះសូត្រ និង ព្រះអភិធម្ម ឋិតនៅដរាបណា ព្រះវិន័យរុងរឿង ដរាបណា ( ផ្លូវបដិបត្តិ ) ក៏គង់នៅដរាប នោះ ដូចកាលព្រះអាទិត្យរះឡើង ស្វាងស្វៃ ដូច្នោះ ។
សុត្តន្តេសុ អសន្តេសុ បមុដ្ឋេ វិនយម្ហិ ច
តមោ ភវិស្សតិ លោកេ សូរិយេ អត្ថង្គតេ យថា ។
កាលព្រះសូត្រ និង ព្រះអភិធម្ម មិនមាន ព្រះវិន័យក៏សាបសូន្យ ងងឹតក៏នឹងកើតឡើងក្នុងលោក ដូចព្រះអាទិត្យ អស្តង្គត ដូច្នោះ ។
សុត្តន្តេសុ រក្ខិតេ សន្តេ បដិបត្តិ ហោតិ រក្ខិតា
បដិបត្តិយំ ឋិតោ ធីរោ យោគក្ខេមា ន ធំសតិ ។
កាលព្រះសូត្រ និង ព្រះអភិធម្ម ដែលបានទទួលការរក្សានៅមាន ការបដិបត្តិក៏ឈ្មោះថា បានទទួលការរក្សាទុកផង ភិក្ខុជាបណ្ឌិតតាំងនៅក្នុងការបដិបត្តិហើយ រមែងមិនឃ្លាតចាកធម៌ ជាទីក្សេមចាកយោគៈឡើយ ។
( អង្គុត្តរនិកាយ អដ្ឋកថា )
