បណ្ណសារប្លក

ធ្វើល្អបានល្អ

បើយើងធ្វើល្អ ព្រោះពេញចិត្តនឹងសេចក្តីល្អ យើងនឹងបានសេចក្តីល្អតបស្នងជានិច្ចគ្រប់ពេល ដូចព្រះពុទ្ធភាសិតថា ” ធ្វើល្អ បានល្អ ” ពាក្យថា បានល្អ គឺសេចក្តីល្អដែលខ្លួនបានធ្វើនោះឯង ។

បើយើងធ្វើល្អដើម្បីលាភ យស សរសើរ សុខ យើងអាចនឹងខកចិត្ត ព្រោះពេលខ្លះ កាលដែលយើងធ្វើនូវសេចក្តីល្អហើយ ជំនួសដែលនឹងបានពាក្យសរសើរ ត្រឡប់ជាត្រូវនិន្ទា បានពាក្យបន្ទោសស្តីថា ឬជំនួសដែលនឹងត្រូវបានសុខ ត្រឡប់ជាបានទុក្ខ ដូច្នេះជាដើម ។ កាលបើបែបនេះ យើងអាចនឹងយល់ខុសថា ” ធ្វើល្អ មិនបានល្អ ” ហើយក៏មិនចង់ធ្វើល្អតទៅទៀត ។