បណ្ណសារប្លក

ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ ប្រការ​ គួរ​ដល់​ទក្ខិណាទាន

ក្នុងបឋមអាហុនេយ្យសូត្រ បិដកលេខ ៤៦ ទំព័រ​ ១-២​ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ថា ៖

ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ដែល​គេ​នាំ​មក​បូជា​ គួរ​ទទួល​វត្ថុ​ដែល​គេ​រៀប​ចំ​ដើម្បី​ភ្ញៀវ​ គួរ​ទទួល​ទក្ខិណាទាន​ គួរដល់​អញ្ជលិកម្ម​ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​ របស់​សត្វ​លោក​ ។

ឥធ​  ភិក្ខវេ​  ភិក្ខុ​  ចក្ខុនា​  រូបំ​  ទិស្វា​  នេវ​  សុមនោ​  ហោតិ​  ន​  ទុម្មនោ​  ឧបេក្ខកោ​  វិហរតិ​ សតោ​  សម្បជានោ​  ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ឃើញ​រូប​ដោយ​ភ្នែក​ ជាអ្នក​មិន​ត្រេក​អរ​ មិន​អាក់អន់​ ជាអ្នក​ព្រងើយកន្តើយ​ ប្រកប​ដោយ​សតិសម្បជញ្ញៈ​

សោតេន​  សទ្ធំ​  សុត្វា​  …  ឮសំឡេងដោយ​ត្រចៀក​ …

ឃានេន​  គន្ធំ​  ឃាយិត្វា​  …  ធុំក្លិនដោយច្រមុះ​ …

ជិវ្ហាយ​  រសំ​  សាយិត្វា​  …  ទទួលរសដោយអណ្តាត …

កាយេន​  ផោដ្ឋព្វំ​  ផុសិត្វា​  …  ពាល់ត្រូវ​ផោដ្ឋព្វៈដោយ​កាយ …

មនសា​  ធម្មំ​  វិញ្ញាយ​  នេវ​  សុមនោ​  ហោតិ​  ន​  ទុម្មនោ​  ឧបេក្ខកោ​  វិហរតិ​ សតោ​  សម្បជានោ​  ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ ដោយ​ចិត្ត​ ជាអ្នក​មិន​ត្រេក​អរ​ មិន​អាក់អន់​ ជាអ្នក​ព្រងើយកន្តើយ​ ប្រកប​ដោយ​សតិសម្បជញ្ញៈ

អដ្ឋកថា

បទថា​ នេវ​ សុមនោ​ ហោតិ​ ន​ ទុម្មនោ​ សេចក្តីថា រមែង​ជាអ្នក​មិន​ត្រេកអរ​ព្រោះ​ឥដ្ឋារម្មណ៍​ ដោយសោមនស្ស​ដែលសហគតៈ​ដោយ​រាគៈ ឬរមែង​ជាអ្នក​មិនអាក់អន់​ ព្រោះអនិដ្ឋារម្មណ៍​ ដោយ​ទោមនស្ស​ ដែល​សហគតៈ​ដោយ​ទោសៈ ។​ បទថា​ ឧបេក្ខកោ​ វិហរតិ​ សតោ​ សម្បជានោ​ សេចក្តីថា​ មិន​ដល់​នូវ​ភាព​ជាអ្នក​ព្រងើយកន្តើយ​ដោយ​ឧបេក្ខា​ដែល​មិន​ប្រកប​ដោយ​ញាណ​ ដោយ​មិន​ពិចារណា​ ក្នុង​មជ្ឈត្តារម្មណ៍​ ឈ្មោះ​ថា​ ជាអ្នក​មាន​សតិ​សម្បជញ្ញៈ​ មាន​ចិត្ត​ជាកណ្តាល​ក្នុង​អារម្មណ៍ ។
    ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះ​ដ៏មាន​ព្រះ​ភាគ​ត្រាស់​ធម៌​ជា​គ្រឿង​នៅ​ជា​ប្រចាំ​របស់ព្រះខីណាស្រព ។

ក្នុងទុតិយអាហុនេយ្យសូត្រ បិដក ៤៦/២-៦ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីភិក្ខុដែលមានអភិញ្ញា​ ៦​ ជា​អ្នក​គួរ​ដល់ទក្ខិណាទាន​ ៖

ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​

ធម៌​ ៦​ នោះគឺ៖

១. អនេកវិហិតំ​  ឥទ្ធិវិធំ​  បច្ចនុភោតិ  រមែងបាននូវការតាក់តែង​ ឬសម្តែង​ឫទ្ធិ​ច្រើន​ប្រការ​បាន

២. ទិព្វាយ  សោតធាតុយា  វិសុទ្ធាយ​  អតិក្កន្តមានុសិកាយ​  ឧភោ  សទ្ទេ​  សុណាតិ​ ទិព្វេ​  ច​  មានុសេ​  ច​  យេ  ទូរេ  សន្តិកេ​  ច  ភិក្ខុមានសោតធាតុ​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​សោតធាតុ​របស់​មនុស្ស​ធម្មតា​ រមែង​ស្តាប់​សំឡេង​ពីរ​ប្រការ​ គឺសំឡេង​ទិព្វ​ និង​សំឡេង​មនុស្ស​ ក្នុង​ទី​ឆ្ងាយ​ក៏​បាន​ ជិត​ក៏​បាន

៣. បរសត្តានំ  បរបុគ្គលានំ​  ចេតសា​  ចេតោ​  បរិច្ច​  បជានាតិ  ភិក្ខុរមែងកំណត់ដឹង​ច្បាស់​នូវ​ចិត្ត​របស់សត្វ​ដទៃ​ បុគ្គល​ដទៃ​ដោយ​ចិត្ត​របស់​ខ្លួន

៤. អនេកវិហិតំ  បុព្វេនិវាសំ  អនុស្សរតិ  ភិក្ខុ​រលឹកឃើញ​នូវ​ជាតិ​ដែល​ខ្លួន​ធ្លាប់​នៅ​អាស្រ័យ​ ក្នុង​កាល​មុន​ជា​ច្រើនជាតិ

៥. ទិព្វេន  ចក្ខុនា  វិសុទ្ធេន  អតិក្កន្តមានុសកេន  សត្តេ  បស្សតិ  ចវមានេ  ឧបបជ្ជមានេ  ភិក្ខុ​មាន​ចក្ខុ​ដូច​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​បង់​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ឃើញ​នូវ​សត្វ​ទាំង​ឡាយ​ដែល​កំពុង​ច្យុត​និង​កំពុង​កើត

៦. អាសវានំ  ខយា  អនាសវំ  ចេតោវិមុត្តឹ  បញ្ញាវិមុត្តឹ  ទិដ្ឋេវ  ធម្មេ  សយំ  អភិញ្ញា  សច្ឆិកត្វា​  ឧបសម្បជ្ជ​  វិហរតិ  ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន

អដ្ឋកថា

បទថា​ អសវានំ​ ខយា​ អនាសវំ​ សេចក្តីថា​ ឈ្មោះ​ថា​ មិនមាន​អាសវៈ​ ព្រោះ​អាសវៈ​ទាំងឡាយ​អស់​ទៅ​ មិនមែន​ព្រោះ​មិន​មាន​​ ដូច​ការ​មិនមាន​នៃ​ចក្ខុវិញ្ញាណ​ជាដើម ។
ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះមានព្រះភាគ​ត្រាស់​អភិញ្ញា​ទុក​សម្រាប់​ព្រះខីណាស្រព​ តាម​លំដាប់ ។

ក្នុងឥន្ទ្រិយសូត្រ បិដក ៤៦/៦ ព្រះមានព្រះភាគទ្រង់ត្រាស់ថា​ ៖

ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​

ធម៌​ ៦ នោះ គឺ​ ៖

១-៥. សទ្ធិន្ទ្រិយេន  វីរិយិន្ទ្រិយេន  សតិន្ទ្រិយេន  សមាធិន្ទ្រិយេន  បញ្ញិន្ទ្រិយេន  ភិក្ខុ​ប្រកប​ដោយ​សទ្ធិន្ទ្រិយ​ វីរិយិន្ទ្រិយ សតិន្ទ្រិយ​ សមាធិន្ទ្រិយ​ បញ្ញិន្ទ្រិយ​

៦. អាសវានំ  ខយា  អនាសវំ  ចេតោវិមុត្តឹ  បញ្ញាវិមុត្តឹ  ទិដ្ឋេវ  ធម្មេ  សយំ  អភិញ្ញា  សច្ឆិកត្វា​  ឧបសម្បជ្ជ​  វិហរតិ  ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន

ក្នុងពលសូត្រ បិដក ៤៦/៧ ព្រះមានព្រះភាគទ្រង់ត្រាស់ថា​ ៖

ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​

ធម៌​ ៦ នោះ គឺ​ ៖

១-៥. សទ្ធាពលេន  វីរិយពលេន  សតិពលេន  សមាធិពលេន  បញ្ញាពលេន  ភិក្ខុ​ប្រកប​ដោយ​សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ

៦. អាសវានំ  ខយា  អនាសវំ  ចេតោវិមុត្តឹ  បញ្ញាវិមុត្តឹ  ទិដ្ឋេវ  ធម្មេ  សយំ  អភិញ្ញា  សច្ឆិកត្វា​  ឧបសម្បជ្ជ​  វិហរតិ  ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន

អដ្ឋកថា

ក្នុងឥន្ទ្រិយសូត្រ និង​ពលសូត្រ​ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ព្រះខីណាស្រព​ទុក​តែម្យ៉ាង ។

 

ក្នុងបឋមអាជានិយសូត្រ​ ទុតិយអាជានិយសូត្រ​ និងតតិយអាជានិយសូត្រ​ បិដកលេខ ៤៦/៧-១០​ ព្រះអង្គ​ទ្រង់សម្តែងថា ៖

ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​

ធម៌​ទាំង​ ៦​ នោះគឺ​ ៖

១. ខមោ  ហោតិ  រូបានំ  ជាអ្នកចេះអត់ធន់​នឹង​រូប [ រូបារម្មណ៍ ]

២. ខមោ  សទ្ទានំ  អត់ធន់នឹងសំឡេង [ សទ្ទារម្មណ៍ ]

៣. ខមោ  គន្ធានំ  អត់ធន់នឹងក្លិន [ គន្ធារម្មណ៍ ]

៤. ខមោ  រសានំ  អត់ធន់នឹងរស [ រសារម្មណ៍ ]

៥. ខមោ  ផោដ្ឋព្វានំ  អត់ធន់នឹងការពាល់ត្រូវ [ ផោដ្ឋព្វារម្មណ៍ ]

៦. ខមោ  ធម្មានំ  អត់ធន់នឹងធម្មារម្មណ៍

ព្រះ​តថាគត​ទ្រង់​ត្រាស់​តែ​វាចា​ពិត​ និងប្រកប​ដោយ​ប្រយោជន៍

វាចា ៦ ប្រការ មានសម្តែងក្នុងអភយរាជកុមារសូត្រ បិដកលេខ ២៣ ទំព័រ ១៤៩ ដល់ ១៦០ ព្រះអង្គត្រាស់​ព្យាករបញ្ហារបស់ព្រះអភយរាជកុមារ តែក្នុងទីនេះ សូមលើកយកមកដោយសង្ខេប ៖

១. អភូតំ អតច្ឆំ អនត្ថសញ្ហិតំ វាចាដែលមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍; ថែមទាំងមិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃផង ព្រះតថាគតមិនត្រាស់វាចានោះទេ

២. ភូតំ តច្ឆំ អនត្ថសញ្ហិតំ វាចាពិត ទៀង តែមិនប្រកបដោយប្រយោជន៍; ថែមទាំងមិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃផង ព្រះតថាគតក៏មិនត្រាស់វាចានោះដែរ

៣. ភូតំ តច្ឆំ អត្ថសញ្ហិតំ វាចាដែលពិត ទៀង ប្រកបដោយប្រយោជន៍; តែថា វាចានោះមិនជាទីស្រឡាញ់ មិន​ជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគតស្គាល់កាលគួរ នឹងត្រាស់វាចានោះ

៤. អភូតំ អតច្ឆំ អនត្ថសញ្ហិតំ វាចាដែលពិត មិនទៀង មិនប្រកបដោយប្រយោជន៍; ទោះបីវាចានោះ ជាទី​ស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនទាំងឡាយដទៃ ព្រះតថាគត ក៏មិនត្រាស់វាចានោះឡើយ

៥. ភូតំ តច្ឆំ អនត្ថសញ្ហិតំ វាចាពិត ទៀង តែមិនប្រកបដោយប្រយោជន៍; វាចានោះទោះបីជាស្រឡាញ់ ជាទី​គាប់ចិត្តរបស់ជនទាំងឡាយដទៃ ព្រះតថាគត ក៏មិនត្រាស់វាចានោះដែរ

៦. ភូតំ តច្ឆំ អត្ថសញ្ហិតំ វាចាដែលពិត ទៀង ហើយប្រកបដោយប្រយោជន៍; វាចានោះជាទីស្រឡាញ់ ជាទីគាប់​ចិត្តរបស់ជនទាំងឡាយដទៃផង ព្រះតថាគតស្គាល់កាលគួរ នឹងពោលនូវវាចានោះ

អធិប្បាយ

ពាក្យថា អនត្ថ ( វាចាដែលមិនប្រកបដោយប្រយោជន៍ ) បានដល់ បិសុណាវាចា និង សម្ផប្បលាបៈ ។ ក្នុងពាក្យ​នេះ លោកសង្គ្រោះយកវចីទុច្ចរិតទាំង ៤ នោះឯង ។

ក្នុងវាចាទាំង ៦ យ៉ាងនេះ កាលពោលដល់បុគ្គលអ្នកមានសីល ដោយពាក្យថា “អ្នកជាមនុស្សទ្រុស្តសីល, ជាចោរ” ឬពោលនឹងមនុស្សមិនមែនជាចណ្ឌាល ដោយពាក្យថា “អ្នកជាចណ្ឌាល” ជាដើម នេះជាវាចាទី ១ ( មិនពិត មិន​ទៀង មិនប្រកបដោយប្រយោជន៍ មិនជាទីស្រឡាញ់ ) ។

ពោលនឹងបុគ្គលទ្រុស្តសីល ដោយពាក្យថា “អ្នកជាមនុស្សទ្រុស្តសីល” ឬពោលនឹងមនុស្សជាចណ្ឌាល ដោយពាក្យ​ថា “អ្នកជាចណ្ឌាល” ជាដើម នេះជាវាចាទី ២ ( ពិត ទៀង មិនប្រកបដោយប្រយោជន៍ មិនជាទីស្រឡាញ់ ) ។

ពាក្យនិយាយដោយចំហរ ដល់នូវកំណើតជាសត្វនរក របស់សត្វនរក ដូចនិយាយពាក្យថា “ភិក្ខុទេវទត្ត​ កើត​ក្នុងអបាយភូមិ កើតជាសត្វនរក” នេះជាវាចាទី ៣ ( ពិត ទៀង ប្រកបដោយប្រយោជន៍ មិនជាទីពេញចិត្ត ) ។

ពាក្យពោលដោយឲ្យសត្វលោកវង្វេងការពិត យ៉ាងនេះថា “ការសម្លាប់សត្វ ដែលបុគ្គលធ្វើដោយយញ្ញវិធី រមែង​នាំមកនូវសុគតិ” នេះជាវាចាទី ៤ ( មិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ជាទីពេញចិត្ត ) ។

ពាក្យពោលដែលបង្អោនទៅ ដើម្បីការបែកបាក់គ្នាជាដើម ដោយរឿងពិត នេះជាវាចាទី ៥ ( ពិត ទៀង មិន​ប្រកប​ដោយប្រយោជន៍ ជាទីស្រឡាញ់ ) ។

ពាក្យពោលដល់ទាន សីល ភាវនា ជាដើម ដែលធ្វើឲ្យប្រព្រឹត្តទៅក្នុងឋានៈ នៃជាវាចាដ៏សមគួរ នេះជាវាចាទី ៦ ( ពិត ទៀង ប្រកបដោយប្រយោជន៍ ជាទីពេញចិត្ត ) ។