បណ្ណសារប្លក
ភិក្ខុលះអង្គ ៥ ប្រកបដោយអង្គ ៥ មានឈ្មោះថា ជាឧត្តមបុរស
ភិក្ខុលះអង្គ ៥ ប្រកបដោយអង្គ ៥ ហៅថាជាឧត្តមបុរស មានគុណគ្រប់គ្រាន់ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ ។
អង្គ ៥ ដែលភិក្ខុត្រូវលះ
១. កាមច្ឆន្ទោ បហីនោ ហោតិ បានលះកាមច្ឆន្ទៈ
២. ព្យាបាទោ បហីនោ ហោតិ លះព្យាបាទ
៣. ថីនមិទ្ធំ បហីនំ ហោតិ លះថីនមិទ្ធៈ
៤. ឧទ្ធច្ចកុក្កុច្ចំ បហីនំ ហោតិ លះឧទ្ធច្ចកុក្កុច្ចៈ
៥. វិចិកិច្ឆា បហីនា ហោតិ លះវិចិកិច្ឆា
ភិក្ខុប្រកបដោយអង្គ ៥ សេពសេនាសនៈដែលប្រកបដោយអង្គ ៥ គប្បីអស់ទៅនូវអាសវៈ ក្នុងកាលមិនយូរ
ភិក្ខុប្រកបដោយអង្គ ៥ កាលសេពគប់នូវសេនាសនៈ ដែលប្រកបដោយអង្គ ៥ មិនយូរប៉ុន្មាន គប្បីធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ។
១. សទ្ធោ ហោតិ សទ្ទហតិ តថាគតស្ស ពោធឹ ជាអ្នកមានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគត
២. អប្បាពាធោ ហោតិ អប្បាតង្កោ សមវេបាកិនិយា គហណិយា សមន្នាគតោ នាតិ-សីតាយ នាច្ចុណ្ហាយ មជ្ឈិមាយ បធានក្ខមាយ ជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយតេជោធាតុ បក់កម្តៅស្មើគឺមិនត្រជាក់ពេក មិនក្តៅពេក យ៉ាងកណ្តាល អត់ធន់នូវសេចក្តីព្យាយាមបាន
អរិយសាវ័ក ទៀងតែមិនធ្លាក់ទៅក្នុងអបាយ
ក្នុងវេរសូត្រ បិដកលេខ ៥០ ទំព័រ ៣៩៧ ដល់ ៤០៣ ព្រះមានព្រះភាគទ្រង់ត្រាស់នឹងអនាថបិណ្ឌិកសេដ្ឋី យ៉ាងនេះថា ៖
ម្នាលគហបតី កាលបើអរិយសាវ័ក រម្ងាប់ភ័យ និងពៀរទាំង ៥ បានហើយ ( អរិយសាវ័កនោះ ) ជាអ្នកបរិបូណ៌ដោយសោតាបត្តិយង្គៈ ទាំង ៤ ទាំងញាយធម៌ ( មគ្គ ព្រមទាំងវិបស្សនា ) ដ៏ប្រសើរ អរិយសាវ័កនោះ ឃើញហើយ ដោយប្រពៃ ចាក់ធ្លុះហើយដោយប្រពៃ ដោយប្រាជ្ញា កាលបើអរិយសាវ័កនោះ ចង់ ( ព្យាករ ) ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញអស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មាអញ ជាសោតាបន្នបុគ្គល លែងទៅកើតក្នុងអបាយហើយ ជាបុគ្គលទៀងទាត់ ប្រាកដជានឹងបានត្រាស់ដឹង តទៅខាងមុខ ។
កម្លាំងរបស់ព្រះខីណាស្រព ១០
ភិក្ខុជាព្រះខីណាស្រព ប្រកបដោយកម្លាំងទាំងឡាយ រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈថា អាសវៈរបស់អាត្មាអញ អស់ហើយ, កម្លាំងនោះ មាន ១០ យ៉ាង គឺ ៖
១. ខីណាសវស្ស ភិក្ខុនោ អនិច្ចតោ សព្វេ សង្ខារា យថាភូតំ សម្មប្បញ្ញាយ សុទិដ្ឋា ហោន្តិ ភិក្ខុជាព្រះខីណាស្រព ពិចារណាឃើញច្បាស់នូវសង្ខារទាំងពួង ដោយសេចក្តីថា មិនទៀង ដោយបញ្ញាដ៏ប្រពៃតាមពិត
២. ខីណាសវស្ស ភិក្ខុនោ អង្គារកាសុបមា កាមា យថាភូតំ សម្មប្បញ្ញាយ សុទិដ្ឋា ហោន្តិ ភិក្ខុជាព្រះខីណាស្រព ពិចារណាឃើញច្បាស់នូវកាមទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃតាមពិត
បុគ្គល ១០ ពួក ជាអាហុនេយ្យបុគ្គល
បុគ្គល ១០ ពួក ជាអ្នកគួរទទួលនូវវត្ថុ ដែលគេនាំមកដើម្បីបូជា គួរទទួលវត្ថុដែលគេតាក់តែងដើម្បីទទួលភ្ញៀវ គួរទទួលទានដែលគេជឿកម្ម និងផលរបស់កម្មហើយបូជា គួរឲ្យបុគ្គលដែលត្រូវការដោយកុសល ប្រណម្យអញ្ជលី ជាស្រែបុណ្យដ៏ប្រសើររបស់សត្វលោក, បុគ្គលទាំង ១០ ពួកនោះ គឺ ៖
១. ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ
២. ព្រះបច្ចេកសម្ពុទ្ធ
៣. ឧភតោភាគវិមុត្តបុគ្គល
៤. បញ្ញាវិមុត្តបុគ្គល
៥. កាយសក្ខិបុគ្គល
៦. ទិដ្ឋិប្បត្តបុគ្គល
៧. សទ្ធាវិមុត្តបុគ្គល
៨. ធម្មានុសារីបុគ្គល
៩. សទ្ធានុសារីបុគ្គល
១០. គោត្រភូបុគ្គល
( អាហុនេយ្យសូត្រ បិដកលេខ ៥០ ទំព័រ ៥១ )
***គោត្រភូបុគ្គល គឺអ្នកប្រកបដោយគោត្រភូញាណ ដែលមាននិព្វានជាអារម្មណ៍ ដែលជាវិបស្សនាដ៏កំពូល ។
ភិក្ខុប្រកបដោយធម៌ ១០ ប្រការ គួរទទួលការបូជា
ភិក្ខុ ប្រកបដោយធម៌ ១០ ប្រការ ជាអ្នកគួរទទួលវត្ថុ ដែលគេនាំមកបូជា គួរទទួលវត្ថុ ដែលគេនាំមកទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ( ការសំពះ ) ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក, ធម៌ទាំង ១០ ប្រការនោះ គឺ ៖
១. សីលវា ហោតិ បាតិមោក្ខសំវរសំវុតោ វិហរតិ អាចារគោចរសម្បន្នោ អណុមត្តេសុ វជ្ជេសុ ភយទស្សាវី សមាទាយ សិក្ខតិ សិក្ខាបទេសុ ជាអ្នកមានសីលសង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារនិងគោចរ ឃើញនូវភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ
២. ពហុស្សុតោ ហោតិ សុតធរោ សុតសន្និចយោ យេ តេ ធម្មា អាទិកល្យាណោ មជ្ឈេ-កល្យាណោ បរិយោសានកល្យាណោ សាត្ថំ សព្យញ្ជនំ កេវលបរិបុណ្ណំ បរិសុទ្ធំ ព្រហ្ម-ចរិយំ អភិវទន្តិ តថារូបស្ស ធម្មា ពហុស្សុតា ហោន្តិ ធតា វចសា បរិចិតា មនសានុ-បេក្ខិតា ទិដ្ឋិយា សុប្បដិវិទ្ធា ជាពហុស្សូត ទ្រទ្រង់នូវសូត្រ ចេះចាំដោយច្បាស់លាស់នូវសូត្រ ធម៌ទាំងឡាយណា ដែលមានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ពួកធម៌ ដែលមានសភាពដូច្នោះ ភិក្ខុនោះ បានរៀនសូត្រច្រើន បានទ្រទ្រង់ ចាំស្ទាត់ រត់មាត់ យល់ច្បាស់ក្នុងចិត្ត ចាក់ធ្លុះល្អដោយទិដ្ឋិ
៣. កល្យាណមិត្តោ ហោតិ កល្យាណសហាយោ កល្យាណសម្បវង្កោ ជាអ្នកមានកល្យា-ណជន ជាមិត្រ មានកល្យាណជន ជាសម្លាញ់ មានកល្យាណជន ជាទីមូលមិត្ត
៤. សម្មាទិដ្ឋិកោ ហោតិ សម្មាទស្សនេន សមន្នាគតោ ជាសម្មាទិដ្ឋិ ប្រកបដោយការឃើញត្រូវ
៥. អនេកវិហិតំ ឥទ្ធិវិធំ បច្ចនុភោតិ បាននូវឥទ្ធិវិធញ្ញាណ
៦. ទិព្វាយ សោតធាតុយា វិសុទ្ធាយ អតិក្កន្តមានុសិកាយ ឧភោ សទ្ទេ សុណាតិ ទិព្វេ ច មានុសេ ច យេ ទូរេ សន្តិកេ ច ឮសំឡេងពីរប្រការបាន គឺសំឡេង ជាទិព្យ និងសំឡេង ជារបស់មនុស្សធម្មតា ក្នុងទីឆ្ងាយក្តី ជិតក្តី ដោយទិព្វសោតធាតុ ដ៏បរិសុទ្ធ កន្លងបង់នូវសោតធាតុ ជារបស់មនុស្សធម្មតា
៧. បរសត្តានំ បរបុគ្គលានំ ចេតសា ចេតោ បរិច្ច បជានាតិ កំណត់ដឹងនូវចិត្តនៃសត្វដទៃ បុគ្គលដទៃ ដោយចិត្ត របស់ខ្លួនបាន ( បរចិត្តវិជ្ជា )
៨. អនេកវិហិតំ បុព្វេនិវាសំ អនុស្សរតិ រមែងរលឹកនូវខន្ធដែលអាស្រ័យនៅ ក្នុងកាលមុនជាច្រើនប្រការ ( បុព្វេនិវាសានុស្សតិញ្ញាណ )
៩. អនេកវិហិតំ បុព្វេនិវាសំ អនុស្សរតិ ទិព្វេន ចក្ខុនា វិសុទ្ធេន អតិក្កន្តមានុសកេន សត្តេ បស្សតិ ចវមានេ ឧបបជ្ជមានេ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ( ក្នុងទីថោកទាប ឬខ្ពង់ខ្ពស់ គឺ ចុតូបបាតញ្ញាណ )
១០. អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា ឧបសម្បជ្ជ វិហរតិ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ( អាសវក្ខយញ្ញាណ )
( អាហុនេយ្យសូត្រ បិដកលេខ ៥០ ទំព័រ ៤៣២-៤៣៧ )
អត្ថបទដែលទាក់ទង ៖ ភិក្ខុប្រកបដោយធម៌ ៦ ប្រការ គួរដល់ទក្ខិណាទាន
ភិក្ខុជាថេរៈ ប្រកបដោយធម៌ ១០ រមែងនៅជាសុខសប្បាយ
ភិក្ខុជាថេរៈ ប្រកបដោយធម៌ ១០ យ៉ាង នៅក្នុងទិសណាៗ រមែងនៅជាសុខសប្បាយ, ធម៌ទាំង ១០ នោះ គឺ ៖
១. ថេរោ ហោតិ រត្តញ្ញូ ចិរប្បព្វជិតោ ភិក្ខុជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ
២. សីលវា ហោតិ សមាទាយ សិក្ខតិ សិក្ខាបទេសុ ជាអ្នកមានសីលសមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ
៣. ពហុស្សុតោ ហោតិ សុតធរោ សុតសន្និចយោ ជាពហុស្សូត ទ្រទ្រង់នូវសូត្រ ចាំស្ទាត់នូវសូត្រ
៤. ឧភយានិ ខោ បនស្ស បាតិមោក្ខានិ វិត្ថារេន ស្វាគតានិ ហោន្តិ សុវិភត្តានិ សុប្បវត្តានិ សុវិនិច្ឆិតានិ សុត្តសោ អនុព្យញ្ជនសោ ទាំងបាតិមោក្ខពីរប្រការ ក៏ភិក្ខុនោះចាំស្ទាត់ល្អដោយពិស្តារ ចែករលែកដោយល្អ ឲ្យប្រព្រឹត្តទៅដោយល្អ វិនិច្ឆ័យដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈ
៥. អធិករណសមុប្បាទវូបសមកុសលោ ហោតិ ជាអ្នកឈ្លាសក្នុងការរម្ងាប់អធិករណ៍ដែលកើតឡើង [ គឺជាអ្នកឈ្លាសក្នុងមូល ( ហេតុ ) នៃអធិករណ៍ ]
៦. ធម្មកាមោ ហោតិ បិយសមុទាហារោ អភិធម្មេ អភិវិនយេ ឧឡារប្បាមុជ្ជោ ជាអ្នកប្រាថ្នាធម៌ មានសណ្តាប់ធ្នាប់ គួរជាទីស្រឡាញ់ មានសេចក្តីត្រេកអរដ៏លើសលុប ក្នុងអភិធម្ម និងអភិវិន័យ
៧. សន្តុដ្ឋោ ហោតិ ឥតរីតរចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារេន ជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន
៨. បាសាទិកោ ហោតិ អភិក្កន្តប្បដិក្កន្តេ សុសំវុតោ អន្តរឃរេបិ និសជ្ជាយ ជាបុគ្គលគួរជ្រះថ្លា ក្នុងការឈានទៅមុខ និងការត្រឡប់ថយក្រោយ ជាអ្នកសង្រួមដោយល្អ ក្នុងការអង្គុយ សូម្បីក្នុងចន្លោះផ្ទះ
៩. ចតុន្នំ ឈានានំ អាភិចេតសិកានំ ទិដ្ឋធម្មសុខវិហារានំ និកាមលាភី ហោតិ អកិច្ឆ-លាភី ជាអ្នកបានតាមសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវឈានទាំង ៤ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ប្រសើរ នៅជាសុខក្នុងបច្ចុប្បន្ន
១០. អាសវានញ្ច ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិ-កត្វា ឧបសម្បជ្ជ វិហរតិ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន
( ថេរសូត្រ បិដកលេខ ៥០ ទំព័រ ៤៣៧-៤៣៩ )
ភិក្ខុប្រកបដោយធម៌ ១០ ជាអ្នកចម្រើនលូតលាស់ក្នុងធម៌វិន័យ
ភិក្ខុដែលប្រកបដោយធម៌ ១០ តែងដល់នូវសេចក្តីចម្រើន លូតលាស់ ធំទូលាយ ក្នុងធម៌វិន័យនេះ, ធម៌ទាំង ១០ នោះ គឺ ៖
១. សទ្ធោ ជាអ្នកមានសទ្ធា
២. សីលវា ជាអ្នកមានសីល
៣. ពហុស្សុតោ សុតធរោ ជាអ្នកចេះដឹងច្រើន ទ្រទ្រង់ព្រះសូត្រ
៤. សុវចោ ជាអ្នកប្រដៅងាយ
៥. កល្យាណមិត្តោ ជាអ្នកមានកល្យាណមិត្ត
៦. អារទ្ធវីរិយោ ជាអ្នកប្រារព្ធសេចក្តីព្យាយាម
៧. ឧបដ្ឋិតស្សតិ ជាអ្នកមានស្មារតីតាំងមាំ
៨. សន្តុដ្ឋោ ជាអ្នកមានចិត្តសន្តោស
៩. អប្បិច្ឆោ ជាអ្នកប្រាថ្នាតិច
១០. សម្មាទិដ្ឋិកោ ជាអ្នកមានសម្មាទិដ្ឋិ
( បិដកខ្មែរ លេខ ៥០ ទំព័រ ៣៣២ ដល់ ៣៣៣ )
អត្ថបទទាក់ទង ៖ ភិក្ខុមិនលះបង់ធម៌ ១០ មិនចម្រើនលូតលាស់ក្នុងធម៌វិន័យ
ភិក្ខុមិនលះបង់ធម៌ ១០ មិនចម្រើនលូតលាស់ក្នុងធម៌វិន័យ
ក្នុងអានន្ទសូត្រ បិដកលេខ ៥០ ទំព័រ ៣៣០ ដល់ ៣៣៤ ព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងធម៌ទាំង ១០ នេះ នឹងព្រះអានន្ទដ៏មានអាយុ ថា ភិក្ខុប្រកបដោយធម៌ទាំង ១០ នេះ ជាអ្នកមិនចម្រើនលូតលាស់ក្នុងធម៌វិន័យ, ធម៌ទាំង ១០ នោះ គឺ ៖
១. អស្សទ្ធោ ជាអ្នកមិនមានសទ្ធា
២. ទុស្សីលោ ជាអ្នកទ្រុស្តសីល
៣. អប្បស្សុតោ ជាអ្នកចេះដឹងតិច
៤. ទុព្វចោ ជាអ្នកប្រដៅក្រ
៥. បាបមិត្តោ ជាអ្នកមានមិត្តអាក្រក់
៦. កុសីតោ ជាអ្នកខ្ជិលច្រអូស
៧. មុដ្ឋស្សតិ ជាអ្នកមានស្មារតីភ្លេចភ្លាំង
៨. អសន្តុដ្ឋោ ជាអ្នកមិនសន្តោស
៩. បាបិច្ឆោ ជាអ្នកប្រាថ្នាលាមក
១០. មិច្ឆាទិដ្ឋិកោ ជាអ្នកមានមិច្ឆាទិដ្ឋិ
ក្នុងបិដកលេខដដែល ទំព័រ ៣៣៦ ដល់ ៣៤១ ព្យាករណសូត្រ បានសម្តែងថា ភិក្ខុដែលប្រកបដោយធម៌ ១០តែងសាបសូន្យ ក្នុងធម៌វិន័យ ដែលព្រះតថាគតប្រកាសហើយ, ធម៌ទាំង ១០ នោះ គឺ
១. កោធនោ កោធបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ ជាអ្នកមានសេចក្តីក្រោធ មានចិត្តត្រូវសេចក្តីក្រោធ រួបរឹតនៅដោយច្រើន
២. ឧបនាហី ឧបនាហបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ ជាអ្នកមានឧបនាហៈ មានចិត្តត្រូវឧបនាហៈ រួបរឹតនៅដោយច្រើន
៣. មក្ខី មក្ខបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ ជាអ្នកមានមក្ខៈ មានចិត្តត្រូវមក្ខៈរួបរឹត នៅដោយច្រើន
៤. បឡាសី បឡាសបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ ជាអ្នកមានបឡាសៈ មានចិត្តត្រូវបឡាសៈរួបរឹតនៅដោយច្រើន
៥. ឥស្សុកី ឥស្សាបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ ជាអ្នកមានឫស្យា មានចិត្តត្រូវឫស្យា រួបរឹតនៅដោយច្រើន
៦. មច្ឆរី មច្ឆេរបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ ជាអ្នកមានមច្ឆរិយៈ មានចិត្តត្រូវមច្ឆរិយៈរួបរឹតនៅដោយច្រើន
៧. សថោ សាឋេយ្យបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ ជាអ្នកមានការអួត មានចិត្តត្រូវសាថេយ្យៈ រួបរឹតនៅដោយច្រើន
៨. មាយាវី មាយាបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ ជាអ្នកមានមាយា មានចិត្តត្រូវមាយា រួបរឹតនៅដោយច្រើន
៩. បាបិច្ឆោ ឥច្ឆាបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ ជាអ្នកមានសេចក្តីប្រាថ្នាលាមក មានចិត្តត្រូវសេចក្តីប្រាថ្នាលាមក រួបរឹតនៅដោយច្រើន
១០. មុដ្ឋស្សតិ ឧត្តរិករណីយេ ឱរមត្តកេន វិសេសាធិគមេន អន្តរាវោសានំ អាបន្នោ ជាអ្នកភ្លេចស្មារតី ដល់នូវការផ្អាកទុកនូវសេចក្តីព្យាយាម ក្នុងចន្លោះ ដោយការមិនបាននូវគុណវិសេសដ៏ថយថោក ក្នុងកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត
ភិក្ខុនោះ ទាល់តែលះបង់នូវធម៌ទាំង ១០ នេះ ទើបដល់នូវការចម្រើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ ទើបជាឋានៈ ។
ក្នុងកត្ថីសូត្រ ទំព័រ ៣៤១ ដល់ ៣៥០ សម្តែងអំពីភិក្ខុដែលប្រកបដោយធម៌ ១០ ជាអ្នកសាបសូន្យ ក្នុងធម៌វិន័យនេះ ដូច្នេះ ៖
១. ទីឃរត្តំ ខណ្ឌការី ឆិទ្ទការី សពលការី កម្មាសការី ន សតតការី ន សតតវុត្តី សីលេសុ ជាអ្នកធ្វើឲ្យដាច់ ធ្វើឲ្យធ្លុះធ្លាយ ធ្វើឲ្យពពាល ធ្វើឲ្យពព្រុស ធ្វើមិនឲ្យទៀងទាត់ ប្រព្រឹត្តមិនទៀងត្រង់ ក្នុងសីលទាំងឡាយ អស់កាលវែង ទុស្សីលោ ជាអ្នកទ្រុស្តសីល
២. អស្សទ្ធោ ជាអ្នកមិនមានសទ្ធា
៣. អប្បស្សុតោ ជាអ្នកចេះដឹងតិច
៤. ទុព្វចោ ជាអ្នកប្រដៅក្រ
៥. បាបមិត្តោ ជាអ្នកមានមិត្តអាក្រក់
៦. កុសីតោ ជាអ្នកខ្ជិលច្រអូស
៧. មុដ្ឋស្សតិ ជាអ្នកមានស្មារតីភ្លេចភ្លាំង
៨. កុហកោ ជាបុគ្គលកុហក
៩. ទុព្ភរោ ជាបុគ្គលដែលគេចិញ្ចឹមក្រ
១០. ទុប្បញ្ញោ ជាអ្នកឥតបញ្ញា
ក្នុងអញ្ញសូត្រ ទំព័រ ៣៥៤ ដល់ ៣៥៧ ព្រះមហាកស្សប បានសម្តែងអំពីភិក្ខុដែលប្រកបដោយធម៌ទាំង ១០ រមែងសាបសូន្យ ក្នុងធម៌វិន័យ, ធម៌ទាំង ១០ នោះ គឺ ៖
១. អភិជ្ឈាលុ អភិជ្ឈាបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ មានអភិជ្ឈា មានចិត្តត្រូវអភិជ្ឈារួបរឹតច្រើន
២. ព្យាបន្នោ ព្យាបាទបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ ជាអ្នកមានព្យាបាទមានចិត្តត្រូវព្យាបាទរួបរឹតច្រើន
៣. ថីនមិទ្ធី ថីនមិទ្ធបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ មានថីនមិទ្ធៈ មានចិត្តត្រូវថីនមិទ្ធៈរួបរឹតច្រើន
៤. ឧទ្ធតោ ឧទ្ធច្ចបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ ជាអ្នកមានឧទ្ធច្ចៈ មានចិត្តត្រូវឧទ្ធច្ចៈរួបរឹតច្រើន
៥. វិចិកិច្ឆោ វិចិកិច្ឆាបរិយុដ្ឋិតេន ចេតសា ពហុលំ វិហរតិ ជាអ្នកមានវិចិកិច្ឆា មានចិត្តត្រូវវិចិកិច្ឆារួបរឹតច្រើន
៦. កម្មារាមោ កម្មរតោ កម្មារាមតំ អនុយុត្តោ ជាអ្នកមានការងារជាទីត្រេកអរ ត្រេកអរហើយ ក្នុងការងារ ប្រកបរឿយៗ នូវសេចក្តីត្រេកអរ ក្នុងការងារ
៧. ភស្សារាមោ ភស្សរតោ ភស្សារាមតំ អនុយុត្តោ ជាអ្នកមានតិរច្ឆានកថាជាទីត្រេកអរ ត្រេកអរហើយក្នុងតិរច្ឆានកថា ប្រកបរឿយៗ នូវសេចក្តីត្រេកអរក្នុងតិរច្ឆានកថា
៨. និទ្ទារាមោ និទ្ទារតោ និទ្ទារាមតំ អនុយុត្តោ ជាអ្នកមានការដេកលក់ជាទីត្រេកអរ ត្រេកអរហើយក្នុងការដេកលក់ ប្រកបរឿយៗ នូវសេចក្តីត្រេកអរក្នុងការដេកលក់
៩. សង្គណិការាមោ សង្គណិការតោ សង្គណិការាមតំ អនុយុត្តោ ជាអ្នកមានសេចក្តីត្រេកអរក្នុងការច្រឡូកច្រឡំដោយពួក ត្រេកអរហើយក្នុងការច្រឡូកច្រឡំដោយពួក ប្រកបរឿយៗ នូវសេចក្តីត្រេកអរ ក្នុងការច្រឡូកច្រឡំដោយពួក
១០. មុដ្ឋស្សតិ ឧត្តរិករណីយេ ឱរមត្តកេន វិសេសាធិគមេន អន្តរាវោសានំ អាបន្នោ ជាអ្នកភ្លេចស្មារតី ដល់នូវការផ្អាកព្យាយាមទុកក្នុងចន្លោះ ដោយការបានគុណវិសេសដ៏ថោកថយ ក្នុងកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត
ធម៌ ១០ គួរលះបង់
បុគ្គលមិនលះបង់ធម៌ទាំង ១០ យ៉ាងនេះចេញ មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបានទេ ធម៌ទាំង ១០ នោះ គឺ រាគៈ ១ ទោសៈ ១ មោហៈ ១ កោធៈ ១ ឧបនាហៈ ១ មក្ខៈ ១ បលាសៈ ១ ឥស្សា ១ មច្ឆរិយៈ ១ មានះ ១ ។
( អភព្វសូត្រ បិដកលេខ ៥០ ទំព័រ ៤៥៦ )
ហេតុដែលព្រះធម៌ទេសនា ប្រាកដដល់ព្រះតថាគត ក្នុងកាលខ្លះ មិនប្រាកដ
ក្នុងបុណ្ណិយសូត្រ បិដកលេខ ៥០ ទំព័រ ៣៣៤ ដល់ ៣៣៦ ព្រះបុណ្ណិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ អង្គុយក្នុងទីដ៏សមគួរ ហើយក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា ៖
បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ក្នុងកាលខ្លះ ធម្មទេសនា ប្រាកដដល់ព្រះតថាគត ក្នុងកាលខ្លះ មិនប្រាកដ ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ៖
សទ្ធោ ច បុណ្ណិយ ភិក្ខុ ហោតិ នោ ច ឧបសង្កមិតា នេវ តាវ តថាគតំ ធម្មទេសនា បដិភាតិ ម្នាលបុណ្ណិយៈ ភិក្ខុជាអ្នកមានសទ្ធា តែមិនចូលទៅរក ដរាបណា ធម្មទេសនាមិនប្រាកដ ដល់ព្រះតថាគត ដរាបនោះ
យតោ ច ខោ បុណ្ណិយ ភិក្ខុ សទ្ធោ ច ហោតិ ឧបសង្កមិតា ច ឯវំ តថាគតំ ធម្មទេសនាបដិភាតិ ម្នាលបុណ្ណិយៈ កាលបើភិក្ខុមានសទ្ធាផង ចូលទៅរកផង យ៉ាងនេះ ទើបធម្មទេសនាប្រាកដ ដល់ព្រះតថាគត
សទ្ធោ ច បុណ្ណិយ ភិក្ខុ ហោតិ ឧបសង្កមិតា ច នោ ច បយិរូបាសិតា … ម្នាលបុណ្ណិយៈ ភិក្ខុជាអ្នកមានសទ្ធាផង ចូលទៅរកផង តែមិនចូលទៅអង្គុយជិត …
បយិរូបាសិតា ច នោ ច បរិបុច្ឆិតា … ចូលទៅអង្គុយជិតហើយ តែមិនសាកសួរ …
បរិបុច្ឆិតា ច នោ ច ឱហិតសោតោ ធម្មំ សុណាតិ … សាកសួរហើយតែមិនផ្ចង់ត្រចៀកស្តាប់ធម៌ …
ឱហិតសោតោ ច ធម្មំ សុណាតិ នោ ច សុត្វា ធម្មំ ធារេតិ … ផ្ចង់ត្រចៀកស្តាប់ធម៌ តែស្តាប់មិនចាំធម៌ …
សុត្វា ច ធម្មំ ធារេតិ នោ ច ធតានំ ធម្មានំ អត្ថំ ឧបបរិក្ខតិ … ស្តាប់ចាំធម៌ទុកហើយ តែមិនពិចារណានូវអត្ថនៃធម៌ ដែលខ្លួនចាំទុកហើយ …
ធតានញ្ច ធម្មានំ អត្ថំ ឧបបរិក្ខតិ នោ ច អត្ថមញ្ញាយ ធម្មមញ្ញាយ ធម្មានុធម្មប្បដិបន្នោ ហោតិ … ពិចារណានូវធម៌ដែលខ្លួនចាំទុកហើយ តែមិនដឹងអត្ថមិនដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌ …
អត្ថមញ្ញាយ ធម្មមញ្ញាយ ធម្មានុធម្មប្បដិបន្នោ ហោតិ នោ ច កល្យាណវាចោ ហោតិ កល្យាណវាក្ករណោ បោរិយោ វាចាយ សមន្នាគតោ វិស្សដ្ឋាយ អនេលគឡាយ អត្ថស្ស វិញ្ញាបនីយា ដឹងអត្ថដឹងធម៌ ប្រតិបត្តិសមគួរតាមធម៌ហើយ តែមិនមានវាចាល្អ ពោលពាក្យដ៏ពីរោះ ប្រកបដោយសម្តីអ្នកក្រុង ដែលជាវាចាច្បាស់លាស់ ជាវាចាឥតទោស ញ៉ាំងជនដទៃឲ្យដឹងនូវអត្ថបាន
កល្យាណវាចោ ច ហោតិ កល្យាណវាក្ករណោ បោរិយោ វាចាយ សមន្នាគតោ វិស្សដ្ឋាយ អនេលគឡាយ អត្ថស្ស វិញ្ញាបនីយា នោ ច សន្ទស្សកោ ហោតិ សមាទបកោ សមុត្តេជកោ សម្បហំសកោ សព្រហ្មចារីនំ នេវ តាវ តថាគតំ ធម្មទេសនា បដិភាតិ មានវាចាល្អ ពោលពាក្យពីរោះ ប្រកបដោយសម្តីអ្នកក្រុង ជាវាចាឥតទោស ញ៉ាំងជនដទៃឲ្យដឹងនូវអត្ថហើយ តែមិនពន្យល់ មិនណែនាំ មិនឲ្យក្លៀវក្លា មិនឲ្យរីករាយ ដល់ពួកសព្រហ្មចារីបុគ្គល ធម្មទេសនា រមែងមិនប្រាកដ ដល់ព្រះតថាគត ដរាបនោះទេ ។
ធម្មទេសនា ប្រាកដដល់ព្រះតថាគត ដោយហេតុ ១០ យ៉ាង គឺ
១. សទ្ធោ ច ហោតិ លុះតែភិក្ខុមានសទ្ធា
២. ឧបសង្កមិតា ច បានចូលមកជិត
៣. បយិរូបាសិតា ច ចូលទៅអង្គុយជិត
៤. បរិបុច្ឆិតា ច សាកសួរ
៥. ឱហិតសោតោ ច ធម្មំ សុណាតិ ផ្ចង់ត្រចៀកស្តាប់ធម៌
៦. សុត្វា ច ធម្មំ ធារេតិ ស្តាប់ហើយចាំធម៌ទុក
៧. ធតានញ្ច ធម្មានំ អត្ថំ ឧបបរិក្ខតិ ពិចារណានូវអត្ថនៃធម៌ ដែលខ្លួនចាំទុកហើយ
៨. អត្ថមញ្ញាយ ធម្មមញ្ញាយ ធម្មានុធម្មប្បដិបន្នោ ច ហោតិ ដឹងអត្ថដឹងធម៌ ហើយប្រតិបត្តិសមគួរតាមធម៌
៩. កល្យាណវាចោ ច ហោតិ កល្យាណវាក្ករណោ បោរិយោ វាចាយ សមន្នាគតោ វិស្សដ្ឋាយ អនេលគឡាយ អត្ថស្ស វិញ្ញាបនីយា មានវាចាល្អ ពោលពាក្យពីរោះ ប្រកបដោយវាចាអ្នកក្រុង ជាវាចាល្អច្បាស់លាស់ ជាវាចាឥតទោស អាចញ៉ាំងជនដទៃ ឲ្យដឹងសេចក្តី
១០. សន្ទស្សកោ ច ហោតិ សមាទបកោ សមុត្តេជកោ សម្បហំសកោ សព្រហ្មចារីនំ ពន្យល់ ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដល់ពួកសព្រហ្មចារីបុគ្គល
ឯវំ តថាគតំ ធម្មទេសនា បដិភាតិ យ៉ាងនេះ ទើបធម្មទេសនាប្រាកដ ដល់ព្រះតថាគត ៕
ហេតុកម្ចាត់នូវគំនុំ ១០
អាឃាតប្បដិវិន័យ គឺការកម្ចាត់បង់នូវគំនុំ មាន ១០ ៗ នោះ គឺ ៖
១. អនត្ថំ មេ អចរិ តំ កុតេត្ថ លព្ភាតិ អាឃាតំ បដិវិនេតិ បុគ្គលកម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញហើយ អាត្មាអញគប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា
២. អនត្ថំ មេ ចរតិ តំ កុតេត្ថ លព្ភាតិ អាឃាតំ បដិវិនេតិ បុគ្គលកម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា
៣. អនត្ថំ មេ ចរិស្សតិ តំ កុតេត្ថ លព្ភាតិ អាឃាតំ បដិវិនេតិ បុគ្គលកម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា
៤. ៥. ៦. បិយស្ស មេ មនាបស្ស អនត្ថំ អចរិ … អនត្ថំ ចរតិ … អនត្ថំ ចរិស្សតិ តំ កុតេត្ថ លព្ភាតិ អាឃាតំ បដិវិនេតិ កម្ចាត់បង់នូវគំនុំដោយគិតថា ជនឯណោះ បានប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញហើយ … កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ … នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ អាត្មាអញគប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា
៧. ៨. ៩. អប្បិយស្ស មេ អមនាបស្ស អត្ថំ អចរិ … អត្ថំ ចរតិ … អត្ថំ ចរិស្សតិ តំ កុតេត្ថ លព្ភាតិ អាឃាតំ បដិវិនេតិ កម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញហើយ … កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ … នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ អាត្មាអញគប្បីបាននូវអំពើជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា
១០. អដ្ឋានេ ច ន កុប្បតិ មិនក្រោធក្នុងទីមិនគួរ
( បិដកខ្មែរ លេខ ៥០ ទំព័រ ៣២៧-៣២៨ )
សូមមើលផងដែរ ៖ ហេតុនាំឲ្យចងគំនុំ ១០
