បណ្ណសារប្លក
ជីវិតជាមួយនឹងទ្រព្យសម្បត្តិ
ជីវិតមនុស្ស មានការទាក់ទងនឹងសម្បត្តិទ្រព្យជាប់ជានិច្ច ជាពិសេសអ្នកគ្រប់គ្រងផ្ទះ ដូច្នេះ ទើបត្រូវសិក្សាគោលធម៌ក្នុងព្រះពុទ្ធសាសនា ដើម្បីឲ្យចេះស្វែករក ចេះចាយ ចេះប្រើប្រាស់ និងចេះចាត់ចែង គឺជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចគ្រួសារ និងជំនាញខាងការប្រើប្រាស់ ចាត់ចែងឲ្យទ្រព្យសម្បត្តិប្រព្រឹត្តទៅជាប្រយោជន៍ មានគោលធម៌បដិបត្តិដូចតទៅ ៖
ក. ការស្វែងរកនិងការរក្សាទ្រព្យ ត្រូវបដិបត្តិតាមគោលធម៌ ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន មាន ៤ យ៉ាងគឺ៖
ភិក្ខុលះអង្គ ៥ ប្រកបដោយអង្គ ៥ មានឈ្មោះថា ជាឧត្តមបុរស
ភិក្ខុលះអង្គ ៥ ប្រកបដោយអង្គ ៥ ហៅថាជាឧត្តមបុរស មានគុណគ្រប់គ្រាន់ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ ។
អង្គ ៥ ដែលភិក្ខុត្រូវលះ
១. កាមច្ឆន្ទោ បហីនោ ហោតិ បានលះកាមច្ឆន្ទៈ
២. ព្យាបាទោ បហីនោ ហោតិ លះព្យាបាទ
៣. ថីនមិទ្ធំ បហីនំ ហោតិ លះថីនមិទ្ធៈ
៤. ឧទ្ធច្ចកុក្កុច្ចំ បហីនំ ហោតិ លះឧទ្ធច្ចកុក្កុច្ចៈ
៥. វិចិកិច្ឆា បហីនា ហោតិ លះវិចិកិច្ឆា
ភិក្ខុប្រកបដោយអង្គ ៥ សេពសេនាសនៈដែលប្រកបដោយអង្គ ៥ គប្បីអស់ទៅនូវអាសវៈ ក្នុងកាលមិនយូរ
ភិក្ខុប្រកបដោយអង្គ ៥ កាលសេពគប់នូវសេនាសនៈ ដែលប្រកបដោយអង្គ ៥ មិនយូរប៉ុន្មាន គប្បីធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ។
១. សទ្ធោ ហោតិ សទ្ទហតិ តថាគតស្ស ពោធឹ ជាអ្នកមានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគត
២. អប្បាពាធោ ហោតិ អប្បាតង្កោ សមវេបាកិនិយា គហណិយា សមន្នាគតោ នាតិ-សីតាយ នាច្ចុណ្ហាយ មជ្ឈិមាយ បធានក្ខមាយ ជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយតេជោធាតុ បក់កម្តៅស្មើគឺមិនត្រជាក់ពេក មិនក្តៅពេក យ៉ាងកណ្តាល អត់ធន់នូវសេចក្តីព្យាយាមបាន
អភិណ្ហប្បច្ចវេក្ខណៈ ៥
អភិណ្ហប្បច្ចវេក្ខណៈ គឺធម៌ដែលគប្បីពិចារណារឿយៗ ដើម្បីការរឹងមាំនៃជីវិត មាន ៥ ប្រការគឺ ៖
១. ជរាធម្មោម្ហិ ជរំ អនតីតោ អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ
២. ព្យាធិធម្មោម្ហិ ព្យាធឹ អនតីតោ អាត្មាអញ មានព្យាធិជាធម្មតា មិនកន្លងព្យាធិទៅបានឡើយ
៣. មរណធម្មោម្ហិ មរណំ អនតីតោ អាត្មាអញ មានមរណៈជាធម្មតា មិនកន្លងមរណៈទៅបានឡើយ
៤. សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោ អាត្មាអញតែងមានការព្រាត់ប្រាសនិរាសចាកសត្វ និងសង្ខារដែលជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង
៥. កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមិ អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាមរតក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញនឹងធ្វើនូវកម្មណា ទោះល្អក្តី អាក្រក់ក្តី អាត្មាអញនឹងជាអ្នកទទួលនូវផលនៃកម្មនោះ
កាលពិចារណារឿយៗ យ៉ាងនេះ ក៏រមែងជួយការពារនូវសេចក្តីស្រវឹង ក្នុងយុវវ័យ ក្នុងទ្រព្យសម្បត្តិ និង ក្នុងជីវិតជាដើម ហើយបានកម្ចាត់បង់នូវសេចក្តីវង្វេង សេចក្តីប្រកាន់ និងកម្ចាត់បង់នូវអំពើទុច្ចរិត ប្រឹងប្រែង ប្រព្រឹត្តតែអំពើជាប្រយោជន៍ សព្វៗ កាល ។
( ដកស្រង់ពីឋានសូត្រ អង្គុត្តរនិកាយ បញ្ចកនិបាត )
អត្ថបទដែលទាក់ទង ៖ អភិណ្ហប្បច្ចវេក្ខណៈ ១០
