បុគ្គលអ្នកមិនប្រមាទ ដូចព្រះចន្ទរះផុតចាកពពក
ប្រារព្ធចំពោះព្រះសម្មជ្ជនត្ថេរ
យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ
សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា ។
បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ បុគ្គលនោះ ឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក ។
អធិប្បាយ
បុគ្គលណា ប្រមាទហើយក្នុងកាលមុន ដោយការធ្វើវត្ត និងតបវត្ត ឬដោយការស្វាធ្យាយជាដើម ខាងក្រោយនៅដោយសុខដែលកើតអំពីមគ្គផល ឈ្មោះថា រមែងមិនប្រមាទ, បុគ្គលនោះ រមែងញ៉ាំងលោកមានខន្ធជាដើមនេះឲ្យភ្លឺស្វាង គឺរមែងធ្វើឲ្យភ្លឺស្វាងជាមួយគ្នាបាន ដោយមគ្គញ្ញាណ ដូចដួងចន្ទរះផុតអំពីពពកជាដើម ញ៉ាំងនូវអាកាសលោកឲ្យភ្លឺស្វាង ដូច្នោះ ៕
Posted on 13 ខែកុម្ភៈ, in ព្រះគាថាធម្មបទ and tagged គាថា, ធម្មបទ, ព្រះគាថាធម្មបទ. Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ
មតិ (1)