បណ្ណសារ ប្រចាំខែ ៖ ខែ​កុម្ភៈ 2012

ខន្តិ​ និង​សោរច្ចៈ

ខន្តិ             សេចក្តី​អត់​ធ្មត់​

សោរច្ចំ       ការ​ប្រព្រឹត្ត​ល្អ​ ឬ​ស្លូត​មិន​កោង​កាច​

អធិប្បាយ

ពាក្យ​ថា​ ខន្តិ​ បាន​ដល់​ អធិវាសនខន្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមា ខន្តិ? យា ខន្តិ ខមនតា អធិវាសនតា អចណ្ឌិក្កំ អនស្សុរោបោ អត្តមនតា ចិត្តស្ស បណ្តា​ធម៌​ទាំង​នោះ​ ខន្តិ តើ​ដូច​ម្តេច​?​ គឺ​ ភាព​អត់​ធ្មត់​ ការ​អត់​សង្កត់​ ភាព​មិន​កាច​ មិន​ព្រហើន​ ភាព​នៃ​ចិត្ត​រីក​រាយ” ។

Read the rest of this entry

អាជ្ជវៈ​ និង​មទ្ទវៈ

អាជ្ជវំ                          សេចក្តី​ស្លូត​ត្រង់

មទ្ទវំ   ( លជ្ជវំ )          ចិត្ត​ទន់ ( ភាព​ជា​អ្នក​មាន​សេចក្តី​អៀន​ខ្មាស )

អធិប្បាយ

ពាក្យ​ថា​ អាជ្ជវំ​ បាន​ដល់​ ភាព​មិន​ស្លូត​ត្រង់​ ៣​ ប្រភេទ​ គឺ​ គោមុត្តវង្កតា​ ចន្ទវង្កតា​ និង​ នង្គលកោដិវង្កតា ។​ អធិប្បាយ​ថា​ ភិក្ខុ​រូប​ខ្លះ​ ក្នុង​បឋមវ័យ​ ប្រព្រឹត្ត​អនេសនៈ​ ២១​ និង​អគោចរ​ ៦​ តែ​ក្នុង​មជ្ឈិមវ័យ​ និង​បច្ឆិមវ័យ​ ជា​អ្នក​មាន​សេចក្តី​ខ្មាស​អៀន​ ប្រាថ្នា​ការ​សិក្សា,​ នេះ​ឈ្មោះ​ថា​ គោមុត្តវង្កតា​ ( វៀចវេរ​ដូច​ទឹក​នោម​គោ ) ។ ភិក្ខុ​រូប​ខ្លះ​ក្នុង​បឋមវ័យ​ និង​បច្ឆិមវ័យ​ បំពេញ​ចាតុប្បារិសុទ្ធិសីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​

Read the rest of this entry

ជន​ពាល​ប៉ុណ្ណោះ​រមែង​លិច​លង់​ក្នុង​លោក​នេះ

ប្រារព្ធចំពោះ​អភយរាជកុមារ

ឯថ  បស្សថិមំ  លោកំ                ចិត្តំ  រាជរថូបមំ

យត្ថ  ពាលា  វិសីទន្តិ                  នត្ថិ  សង្គោ  វិជានតំ ។

អ្នកទាំងឡាយ​ ចូរមកមើលលោកនេះ​ ដ៏ត្រកាលដូចរាជរថ​ ជនពាលទាំងឡាយ​ រមែងលិចលង់​ ក្នុងលោកណា​ សេចក្ដី​ជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន​ ដល់ជនជាបណ្ឌិតទាំងឡាយ​ ដែលដឹងច្បាស់ទេ ។

 

Read the rest of this entry

សេចក្តី​ឈ្លាស​ក្នុង​ហេតុ​ និង​មិន​មែន​ហេតុ

ឋានកុសលតា          សេចក្តី​ឈ្លាស​ក្នុង​ហេតុ

អដ្ឋានកុសលតា       សេចក្តី​ឈ្លាស​ក្នុង​មិន​មែន​ហេតុ

អធិប្បាយ

ពាក្យ​ថា​ ឋានកុសលតា​ គឺ​ បញ្ញា​ដែល​អាច​ក្នុង​ការ​កំណត់​ឋានៈ​យ៉ាង​នេះ​ថា​ “ចក្ខុ​ រូប​ ជា​ឋានៈ​ និង​ជា​ហេតុ​នៃ​ចក្ខុវិញ្ញាណ​ ដែល​កើត​ឡើង​ដោយ​ធ្វើ​ចក្ខុឲ្យ​ជា​ទី​តាំង​ និង​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍​ លោក​ពោល​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “យេ យេ ធម្មា យេសំ យេសំ ធម្មានំ ហេតុបច្ចយា ឧប្បាទាយ តំ តំ ឋានន្តិ យា តត្ថ បញ្ញា បជាននា ការ​ដឹង​ ការ​យល់​ ក្នុង​ធម៌​ទាំង​ឡាយ​ ថា​ជា​ហេតុ​ ជា​បច្ច័យ​ អាស្រ័យ​ទាំង​ឡាយ​ណាៗ​ ធម៌​នោះៗ​ ចាត់​ថា​ជា​ឋានៈ” ។​

Read the rest of this entry

សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ​ និង​បដិច្ចសមុប្បាទធម៌

អាយតនកុសលតា               សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ

បដិច្ចសមុប្បាទកុសលតា     សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទធម៌

អធិប្បាយ

ពាក្យ​ថា​ អាយតនកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​រៀន​យក ការធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​យល់​ អាយតនៈ​ ១២​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “ទ្វាទសាយតនានិ ចក្ខាយតនំ … ធម្មាយតនំ ។ យា តេសំ អាយតនានំ អាយតន-កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ គឺ​ ការ​ដឹង​ ការ​យល់​ក្នុង​អាយតនៈ​ ១២​ គឺ​ ចក្ខាយតនៈ​ ។ល។​ ធម្មាយតនៈ” ។​ ន័យ​ម្យ៉ាង​ទៀត​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ឈ្លាស​ក្នុង​មនសិការ​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ រមែង​គួរ​ ក្នុង​ការ​រៀន​យក​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ពិចារណា​ ការ​ដឹង​ច្បាស់​ និង​ការ​សម្លឹង​ពិនិត្យ ។​ ចំណែក​សេចក្តី​ផ្សេង​គ្នា​ ក្នុង​ធម៌​ទាំង​នេះ​ មាន​ដូច្នេះ​ ការ​ស្តាប់​ ការ​រៀន​យក​ និង​ការ​សម្លឹង​ពិនិត្យ​ ជា​លោកិយ ។​ ការ​ដឹង​ច្បាស់​ ជា​លោកុត្តរ,​ ការ​ពិចារណា​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ជា​លោកិយ​ និង​លោកុត្តរ​លាយ​គ្នា ។​

Read the rest of this entry

សេចក្តី​ឈ្លាស​ក្នុង​ធាតុ​ និង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត

ធាតុកុសលតា             សេចក្តី​ឈ្លាស​ក្នុង​ធាតុ

មនសិការកុសលតា   សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត

( សង្គីតិសូត្រ​ ធម៌​ពួក​ ២ )

អធិប្បាយ

ពាក្យ​ថា​ ធាតុកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​ស្តាប់​ ការ​ទ្រទ្រង់​ ការ​ពិចារណា​ និង​ការ​ដឹង​ច្បាស់​ ដែល​ជា​គ្រឿង​កំណត់​សភាវៈ​នៃ​ធាតុ​ ១៨​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អដ្ឋារស ធាតុយោ ចក្ខុធាតុ​ … មនោវិញ្ញាណធាតុ ។​ យា តាសំ ធាតូនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ គឺ​ការ​ដឹង​ យល់​ ក្នុង​ធាតុ​ទាំង​ ១៨​ គឺ​ ចក្ខុធាតុ​ ។ល។​ មនោវិញ្ញាណធាតុ” ។

Read the rest of this entry

សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ​ និង​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ

សមាបត្តិកុសលតា                សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ

សមាបត្តិវុដ្ឋានកុសលតា       សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ

( សង្គីតិសូត្រ​ ធម៌​ពួក​ ២ )

អធិប្បាយ

ពាក្យ​ថា​ សមាបត្តិកុសលតា​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​រឿង​កំណត់​អប្បនា​ ព្រម​ទាំង​បរិកម្ម​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អត្ថិ សវិតក្កសវិចារា សមាបត្តិ, អត្ថិ អវិតក្កវិចារមត្តា សមាបត្តិ, អត្ថិ អវិតក្កអវិចារា សមាបត្តិ ។ យា តាសំ សមាបត្តីនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ក្នុង​រឿង​សមាបត្តិ​ ទាំង​នោះ​ មាន​ ទាំង​សមាបត្តិ​ដែល​មាន​វិតក្ក​វិចារ,​ សមាបត្តិ​ដែល​មិន​មាន​វិតក្ក​ មាន​ត្រឹម​តែ​វិចារ,​ សមាបត្តិ​ដែល​មិន​មាន​ទាំង​វិតក្ក​ ទាំង​វិចារ” ។

Read the rest of this entry

ទិដ្ឋធម្មិកធម៌ ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​ ​យ៉ាង

ទិដ្ឋធម្មិកធម៌ គឺហេតុឲ្យកើតផលប្រយោជន៍ក្នុងពិភពលោកនេះ​ មាន ៤ គឺ៖

១. ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា

២. ការថែរក្សាដោយយកចិត្តទុកដាក់ជានិច្ច ឈ្មោះថា អារក្ខសម្បទា

៣. ភាពជាអ្នកគប់មិត្តល្អ ឈ្មោះថា កល្យាណមិត្តតា

៤. ភាពនៃការចិញ្ចឹមជីវិតតាមលទ្ធភាព ឈ្មោះថា សមជីវីតា

     

Read the rest of this entry

ជីវិត​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ

   ជីវិត​មនុស្ស​ មាន​ការ​ទាក់​ទង​នឹង​សម្បត្តិ​ទ្រព្យ​ជាប់​ជា​និច្ច​ ជា​ពិសេស​អ្នក​គ្រប់​គ្រង​ផ្ទះ​ ដូច្នេះ​ ទើប​ត្រូវ​សិក្សា​គោល​ធម៌​ក្នុង​ព្រះ​ពុទ្ធសាសនា​ ដើម្បី​ឲ្យ​ចេះ​ស្វែក​រក​ ចេះ​ចាយ​ ចេះ​ប្រើ​ប្រាស់​ និង​ចេះ​ចាត់​ចែង​ គឺ​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​ និង​ជំនាញ​ខាង​ការ​ប្រើ​ប្រាស់​ ចាត់​ចែង​ឲ្យ​ទ្រព្យ​សម្បត្តិ​ប្រព្រឹត្ត​ទៅ​ជា​ប្រយោជន៍​ មាន​គោលធម៌​បដិបត្តិ​ដូច​តទៅ​ ៖

   ក.​ ការ​ស្វែង​រក​និង​ការ​រក្សា​ទ្រព្យ​ ត្រូវ​បដិបត្តិ​តាម​គោលធម៌​ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ មាន​ ៤​ យ៉ាង​គឺ៖

  

Read the rest of this entry

បុគ្គល​អ្នក​មិន​ប្រមាទ​ ដូច​ព្រះ​ចន្ទ​រះ​ផុត​ចាក​ពពក

  ប្រារព្ធចំពោះព្រះសម្មជ្ជនត្ថេរ

  យោ  ច  បុព្វេ  បមជ្ជិត្វា                បច្ឆា  សោ  នប្បមជ្ជតិ

  សោមំ  លោកំ  បភាសេតិ           អព្ភា  មុត្តោវ  ចន្ទិមា ។

   បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ​ គេមិនប្រមាទវិញ បុគ្គល​នោះ​ ​ឈ្មោះថា ញ៉ាំង​​ខន្ធាទិលោកនេះ​ ឲ្យភ្លឺច្បាស់​ ដូចព្រះចន្ទ្ររះផុតចាកពពក ។

 

Read the rest of this entry

សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ​ និង​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ

អាបត្តិកុសលតា               សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ

អាបត្តិវុដ្ឋានកុសលតា      សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ

(​ សង្គីតិសូត្រ ធម៌​ពួក​ ២ )

អធិប្បាយ

ពាក្យ​ថា​ អាបត្តិកុសលតា​ គឺ​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “បញ្ចបិ អាបត្តិក្ខន្ធា អាបត្តិយោ, សត្តបិ អាបត្តិក្ខន្ធា អាបត្តិយោ ។ យា តាសំ អាបត្តីនំ អាបត្តិកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​អាបត្តិ​ ៥​ កង​ អាបត្តិ​ ៧​ កង​នោះ” ។​

Read the rest of this entry

ភាវៈ​ជា​អ្នក​ដែល​​គេ​ប្រដៅ​ងាយ​ និង​មាន​មិត្ត​ល្អ

សោវចស្សតា            ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ

កល្យាណមិត្តតា     ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ

អធិប្បាយ

ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ​ និង​ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ​ គប្បី​ជ្រាប​ដោយ​ន័យ​ផ្ទុយ​គ្នា​នឹង​ពាក្យ​ដែល​ពោល​មក​ហើយគុណធម៌​ទាំង​ ២​ ប្រការ​នេះ​ ក្នុង​ទី​នេះ​ លោក​ពោល​លាយ​គ្នា​ទាំង​លោកិយ​ ទាំង​លោកុត្តរ ៕

អត្ថបទដែលទាក់ទង ៖ ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់

ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់

ទោវចស្សតា             ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ

បាបមិត្តតា               ភាវៈ​ជា​អ្នក​មាន​មិត្ត​អាក្រក់

( សង្គីតិសូត្រ ធម៌​ពួក​ ២ )

អធិប្បាយ

ពាក្យថា ទោវចស្សតា​ នោះ មាន​បទ​វិគ្រោះ​ដូច្នេះ ៖ ការ​ពោល​ប្រដៅ​ក្នុង​បុគ្គល​នេះ​ ដែល​ច្រើន​តែ​កាន់​យក​ខាង​ខុស​​ ត្រេក​អរ​តែ​ក្នុង​ធម៌​ដែល​ជា​សឹក​សត្រូវ​ ការ​មិន​អើ​ពើ​ មិនគោរព​ មិន​ទទួល​ស្តាប់​បង្គាប់​ ហេតុ​នោះ​ បុគ្គលនេះ​ទើប​ឈ្មោះ​ថា​ ទុព្វចោ ( អ្នក​ប្រដៅ​ក្រ ) អំពើ​របស់​បុគ្គល​ដែល​ប្រដៅ​ក្រ​នោះ​ ឈ្មោះ​ថា​ ទោវចស្សំ,​ ភាវៈ​របស់​ទោវចស្សៈនោះ​ ឈ្មោះ​ថា​ ទោវចស្សតា ( ភាវៈ​នៃ​អំពើ​របស់​អ្នក​ប្រដៅ​ក្រ,​ ភាព​ជាអ្នក​ប្រដៅ​ក្រ ) ។ ភាព​ជាអ្នក​ដែល​គេ​ប្រដៅ​ក្រ​នេះ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​ថា​ “តត្ថ កតមា ទោវចស្សតា? សហធម្មិកេ វុច្ចមានេ ទោវចស្សាយំ បណ្តា​ធម៌ទាំង​នោះ​ ទោវចស្សតា​ តើ​ដូច​ម្តេច?​ គឺ​ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​​បាន​ដោយ​កម្រ​ ក្នុង​កាល​សហធម្មិក​ស្តី​ប្រដៅ” ។​ ទោវចស្សតានោះ ដោយ​អង្គ​ធម៌​ បានដល់​ សង្ខារក្ខន្ធ​ តែ​អាចារ្យខ្លះ​ពោលថា​ ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ខន្ធ​ទាំង​ ៤​ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អាការ​ដូច្នេះ​ ។

ពាក្យ​ថា​ បាបមិត្តតា មាន​បទ​វិគ្រោះ​ដូច្នេះ ៖ មនុស្ស​អាក្រក់​ទាំង​ឡាយ​ មាន​មនុស្ស​មិន​មាន​សទ្ធា​​ជា​ដើម​ ជា​មិត្ត​របស់​បុគ្គល​នោះ​ ហេតុ​នោះ​ គេ​ទើប​ឈ្មោះ​ថា​ បាបមិត្តោ ( អ្នក​មាន​មិត្ត​អាក្រក់​ជា​មិត្ត ),​ ភាវៈ​នៃ​បាបមិត្ត​នោះ​ ឈ្មោះ​ថា បាបមិត្តតា​ ( ភាព​ជាអ្នក​មាន​មិត្ត​អាក្រក់ ) ។​ ភាព​ជា​អ្នក​មាន​មិត្ត​អាក្រក់​នេះ​ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “តត្ថ កតមា បាបមិត្តតា? យេ តេ បុគ្គលា អស្សទ្ធា ទុស្សីលា អប្បស្សុតា មច្ឆរិនោ ទុប្បញ្ញា។ យា តេសំ សេវនា និសេវនា សំសេវនា ភជនា សំភជនា ភត្តិ សំភត្តិ តំសម្បវង្កតា បណ្តា​ធម៌​ទាំង​នោះ​ បាបមិត្តតា​ តើ​ដូច​ម្តេច?​ គឺ ការ​សេព​ ការ​ជិត​ដិត​នឹង​គ្នា​ ការ​ត្រូវ​គំនិត​គ្នា​ ការ​គប់​រក​គ្នា​​ ការ​ស្រប​គំនិត​គ្នា​​សេចក្តី​ស្រឡាញ់​គ្នា​ ការ​ជិត​ស្និទ្ធ​នឹង​គ្នា​ ភាព​នៃ​បុគ្គល​មូល​មិត្រ​នឹង​គ្នា​ នឹងមនុស្ស​ដែលមិន​មាន​សទ្ធា​​ ទ្រុស្ត​សីល​ ចេះ​ដឹង​តិច​ ជា​មនុស្ស​កំណាញ់​ គ្មាន​ប្រាជ្ញា” ។ សូម្បីបាបមិត្តតា​នោះ​ ដោយ​អង្គ​ធម៌​ ក៏​គប្បី​ជ្រាប​ដូច​គ្នា​នឹង​ទោវចស្សតា ។

***[ ពាក្យ​ថា​ មិន​មាន​សទ្ធា​ គឺ​ រមែង​មិន​ជឿ​ការ​ត្រាស់​ដឹង​របស់​ព្រះ​តថាគត​ជា​ដើម​ ]