អំពី​ទំព័រនេះ


សម្មាទិដ្ឋិ កើតមកអំពីការស្តាប់ធម៌ និងការសិក្សារៀនសូត្រដោយល្អ ព្រមទាំងចំណុចសំខាន់មួយទៀត គឺ​យោនិសោមនសិការ ។

សម្មាទិដ្ឋិ គឺជាការយល់ត្រូវ តាមហេតុផលពិត យល់ត្រូវ ក្នុងសច្ចធម៌ ។ សម្មាទិដ្ឋិយល់ត្រូវក្នុងជីវិត ដែលមានតែ​បរមត្ថធម៌ ជាធម៌ដែលអាស្រ័យបច្ច័យកើតឡើង ហើយរលត់ទៅវិញ ។

ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងអំពីខន្ធ អាយតនៈ ធាតុ ពួកកាយ ពួកវេទនា ពួកចិត្ត និងពួកធម៌ រួមមកគឺ​នាមរូប ដើម្បីឲ្យសត្វលោកបានដឹង មិនមែនដើម្បីមិនឲ្យដឹងទេ ។ ការបានដឹងត្រឹមត្រូវនូវធម៌ក្នុងជីវិត ដែល​កំពុងមាន កំពុងប្រាកដ ជាបរមត្ថ មិនមែនសត្វ គ្រាន់តែជាសង្ខារ នេះជាសម្មាទិដ្ឋិ ។

ធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្តែងឲ្យដឹង គឺជាធម៌ដែលមានស្រេចស្រាប់គ្រប់គ្នាទាំងអស់ ព្រះអង្គទ្រង់ត្រាស់ឲ្យ​មានសតិសម្បជញ្ញៈ ដើម្បីកុំឲ្យវង្វេងជាមួយនឹងជីវិតខ្លួនឯង ។

សម្មាទិដ្ឋិដោះស្រាយបញ្ហា ដែលជាទុក្ខក្នុងចិត្ត ជាមួយនឹងធម៌បច្ចុប្បន្ន ដែលធម៌បច្ចុប្បន្ននេះ ជាអារម្មណ៍របស់​សម្មាទិដ្ឋិហ្នឹងឯង ។ ការដែលមិនជាប់ចិត្តជាមួយនឹងអ្វីៗ ដែលធ្លាប់សុខ ធ្លាប់ស្រួល ធ្លាប់សប្បាយ គឺព្រមក្នុងចិត្ត​ឲ្យអ្វី ៗ នោះកន្លងទៅតាមធម្មតា ហើយប្រឈមមុខជាមួយនឹងធម៌បច្ចុបុ្បន្ន មិនប្រកាន់ មិនចាប់យក ថែមទាំង​មិនត្រូវការធម៌អ្វីទាំងអស់ក្នុងអនាគត នេះជាសម្មាទិដ្ឋិដ៏រឹងមាំ ប្រព្រឹត្តទៅរកការអស់អាសវក្កិលេសទាំងពួង ។

នៅក្នុងទំព័រនេះ មានសរសេរអំពីអត្ថបទព្រះធម៌ ដូចជាព្រះគាថាធម្មបទ និទានជាតក រឿងរ៉ាវពុទ្ធសាវ័ក ក្នុង​សម័យព្រះពុទ្ធអង្គទ្រង់គង់ធរមាននៅ ព្រះពុទ្ធភាសិតនានា និងអត្ថបទធម៌ផ្សេងទៀត ( មាន​សៀវភៅ និង​សំឡេងទៀតផង ) សម្រាប់ឲ្យពុទ្ធបរិស័ទ សិក្សា ស្រាវជ្រាវ ប្រយោជន៍ដើម្បីញ៉ាំងសម្មាទ្ទិដ្ឋិ​ឲ្យកើតឡើង ។ សូមពុទ្ធបរិស័ទព្យាយាមសិក្សាព្រះធម៌ ក្នុងព្រះត្រៃបិដក ឲ្យបានត្រឹមត្រូវផងចុះ ខិតខំ​ព្យាយាមឲ្យយល់ត្រូវ ចំពោះធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងឲ្យដឹង ហើយមានប្រក្រតី ចម្រើន​សេចក្តីដឹង ឲ្យបានរឿយៗ តទៅ ព្រោះនេះជាផ្លូវតែមួយគត់សម្រាប់ការរួចផុតចាកទុក្ខទាំងពួង។

សូមអនុមោទនាសិក្សាព្រះធម៌ ….

  1. ទាំង​រូបរាង​ទំព័រ និង អត្ថបទ​សុទ្ធ​តែ​ល្អៗ

  2. នេះជាមតិរបស់បង សុផាត ( ម្ចាស់ប្លក បេះដូងខ្មែរ ) គាត់បានសរសេរពីកាលមុន ឥឡូវដោយសារ update ទំព័រថ្មី បានបាត់ ៖
    “កណា! ការស្តាប់ធម៌ ស្តាប់ការទេសនានេះហើយ ដែលធ្វើឲ្យកណាប្រែក្លាយពីមនុស្សរឹងរូស ក្អេងក្អាង តមាត់តសម្តី មកជាមនុស្សស្គាល់ខុសត្រូវ ស្គាល់គុណ ស្រលាញ់ប៉ាម៉ាក់កាន់តែខ្លាំង”
    ការឆ្លើយតបរបស់ខ្ញុំ
    “មនុស្សល្អ កសាងសេចក្តីល្អជាប្រចាំ”

  3. សួស្តីបង តើខ្ញុំអាចយកប្លុករបស់បង់មកដាក់ក្នុងទំព័រតំណរភ្ជាប់របស់ខ្ញុំបានទេ?

  4. សូមក្រាបថ្វាយបង្គំលោកម្ចាស់.. គេហទំព័រ… ខ្ញុំបាទជាម្ចាស់គេហទំព័រ ៥០០០ឆ្នាំ 5000-years.org
    រយៈកន្លងមកនេះ ដោយបានឃើញ និងអានក្នុងblogនេះថាសុទ្ធតែជាពាក្យពេជន៍មានប្រយោជន៍។ ហើយក៍បានដកស្រង់យកទៅផ្សាយបន្តក្នុង គេហទំព័រ៥០០០ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយជាធម្មទាន។
    ដោយមិនបានការអនុញ្ញាតជាមុន… ខ្ញុំកណាសូមអភ័យទោសនិងសង្ឃឹមថា លោកម្ចាស់នឹងអនុញ្ញាតឲ្យទាន។

    • ពរ ចម្រើនពរញោម ។ អាត្មាភាពមាន​សេចក្តី​រីករាយ​ក្នុង​ចែក​រំលែក​ជាធម្មទាន ដោយសេចក្តី​ជ្រះថ្លា ។​ ម្យ៉ាង​ទៀត ទំព័រ​នេះ​ ឈប់​ធ្វើ​ការ​ផ្សាយ​អត្ថបទ​ថ្មីៗ ទៀតហើយ​ ដោយ​សារ​ភាព​រអាក់​រអួល​នៃ​ល្បឿន​អ៊‍ីន​ធើណិត​ ដូច្នេះ​ អាត្មា​ភាព​បាន​ប្តូរ​ទៅ​ជា aphirati.blogspot.com វិញ ។ សូម​អរគុណ​

  5. សូមក្រាបថ្វាយបង្គំ ព្រះតេជគុណ​!
    ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ។ ករុណា ខ្ញុំ មិនចេះសង្ឃសព្ទទេ បើមានពាក្យពេជន៍ មិនសមគួរ សូមតេជគុណ អភ័យទោស ដល់ បព្វតា​ផង ។
    ខ្ញុំមានសំនួរលើពាក្យមួយចំនួន​​​ព្រមទាំងការអានបញ្ចេញសួរសព្ទ ផងដែរ ៖
    អភិរតិ មានន័យថាយ៉ាងណា ?
    បិដក ​?
    ស្វីការ​ (​ ការព្រមទទួលយក​) តើអាន ស្វី ចេញសូរ អី ​ប្ញ សូរ ​អ៊ី (អានតាមបាលី) ?​ចុះអានតាម សំស្រ្តឹត វិញ មានសូរយ៉ាងណាដែរ តេជគុណ​​?

    បព្វតា​សង្ឃឹមថា​តេជគុណ ពិត ជា ស្រាវជ្រាវ បំភ្លឺ ដល់សារធារណជនរបស់យើង សម្រាប់ជាចំណេះដឹង ផ្នែកអក្សរសាស្រ្ត​។

  6. ពរចម្រើន​ពរ​ញោម ។ អភិរតិ​ ជា​នាមបញ្ញត្តិ​ព្រះ​សង្ឃ​ដែល​ចូល​មក​បួស​ក្នុង​ពុទ្ធសាសនា​ មាន​ន័យ​ថា​ “ត្រេក​អរក្នុង​ផ្នួស”​ ( បួស​មិន​ចង់​សឹក​ ) :)
    បិដក​ មាន​ន័យ​ថា​ ល្អី ឬ​កញ្ជើ,​ គម្ពីរ​ក្បួន​ច្បាប់​ក្នុង​ព្រះពុទ្ធសាសនា​ ដែល​លោក​ហៅ​ថា​ ព្រះត្រៃ​បិដក​ហ្នឹងឯង ។
    ចំណែក​ពាក្យ​ ស្វីការ​ នេះ​ បើ​តាម​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន​ ណាត លោក​បាន​ពន្យល់​ដូច្នេះ៖
    ស្វីការ សំ. ( ន. ) ការ​ទទួល​យក; សញ្ញា, សន្យា, ការ​ធ្វើ​ប្តេជ្ញា, ពាក្យ​ប្តេជ្ញា : ធ្វើ​ស្វីការ ។
    ( អាន​ថា​ ស្វ‍៊‍ីការៈ )
    ជា​ចុងក្រោយ​ សូម​អរគុណ​ញោម​ ដែល​បាន​ចូល​មក​ទស្សនា​ទំព័រនេះ ។​ ជូន​ពរ​ឱ្យ​មាន​សុខភាពល្អ​ ( ការ​មិន​មាន​រោគ​ ជា​លាភ​ដ៏​ក្រៃ​លែង )

  7. ជំរាបសួរតេជគុណ
    ខ្ញុំកូណានៅមានសំនួរមួយចំនួនទៀតចង់សួរទៅតេជគុណ​ដើម្បីជាការជួយបង្ហាញផ្លូវដល់ខ្ញុំកូណាផង គឺថា៖
    ខ្ញុំកូណាចង់រៀនស្វែងយល់អំពីព្រះធម៌ណាស់ តែដោយគ្មានមូលដ្ឋានគ្រឹះនៃការសិក្សាព្រះធម៌ ដូចនេះខ្ញុំកូណាចង់សុំតេជគុណជួយបង្ហាញផ្លូវដល់ខ្ញុំកូណាផង
    មួយទៀតគឺថា ខាងការអានធម៌ (អក្សរធម៌) នោះ តើត្រូវផ្អែក ឬត្រូវ​សិក្សាយ៉ាងណាដែរទៅតេជគុណ?

  8. ពរសូមអរគុណចំពោះ​សំណួរនេះ ។ អាត្មាភាពមាន​សេចក្ដី​ជ្រះ​ថ្លា​ចំពោះ​ញោម​ដែល​មាន​សទ្ធា ចង់​សិក្សា​ព្រះ​ធម៌ ។ ចំពោះ​ការ​សិក្សា មិន​ថា​វិជ្ជា​អ្វី​ក៏​ដោយ ត្រូវ​អាស្រ័យ​ឆន្ទៈ ប៉ុន​ប៉ង​សិក្សា​វិជ្ជា​នោះៗ ឱ្យ​បាន​សម្រេច បន្ទាប់​ទើប​មាន​ចិត្តៈ យក​ចិត្ត​ទុក​ដាក់​ក្នុង​វិជ្ជា​នោះៗ រួច​ហើយ​ត្រូវ​មាន​វីរិយៈ សេចក្ដី​ឧស្សាហ៍ ព្យាយាម​ ប្រឹង​ប្រែង​រៀន​យក​វិជ្ជា​នោះៗ បន្ទាប់​មក​ចុង​ក្រោយ​គេ ត្រូវ​មាន​វិមំសា ត្រិះ​រិះ​ពិចារណា​ហេតុ​ផល ក្នុង​វិជ្ជា​នោះៗ ។ ប៉ុន្តែ​ការ​សិក្សា​ព្រះ​ធម៌ ឃើញ​ថា មាន​ការ​លំបាក​ច្រើន ព្រោះ​ត្រូវ​ប្រើ​ភាសា​បាលី ជា​ភាសា​មាន​អាយុ​ចំណាស់ កម្រ​មាន​អ្នកសិក្សា ឬ​អ្នកសិក្សា​ជ្រៅ​ជ្រះ​មាន​តិច​ អ្នក​ដែល​មាន​ឱកាសសិក្សា​ភាសា​នេះ ភាគ​ច្រើន​មាន​តែ​ព្រះ​សង្ឃ​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ អ្នក​ដែល​មិន​បាន​សិក្សា​ភាសា​នេះ ត្រូវ​អាស្រ័យ​អ្នក​ប្រាជ្ញឈ្លាស​ក្នុង​ភាសា​បាលី មាន​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បក​ប្រែ​មក​ជា​ភាសា​ជាតិ ទើប​អាច​យល់​អត្ថ​ន័យ​បាន ។
    មួយ​ទៀត ចំពោះ​ការ​អាន​ភាសា​បាលី ( អក្សរ​ធម៌ ) សព្វ​ថ្ងៃ នៅ​មិន​ទាន់​មាន​អ្នក​ប្រាជ្ញ​ណា ចង​ក្រង​រៀប​រៀង​ជា​ក្បួន​ខ្នាត ឱ្យ​សិក្ខាកាម​រៀន​សូត្រ​នៅ​ឡើយ ។ មាន​តែ​រៀន​អាន​តាម​គ្នា តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា ដូច​ជា​វិទ្យុ ទូរទស្សន៍​ជាដើម ដែល​នៅ​មិន​ទាន់​មាន​ភាព​ត្រឹម​ត្រូវ​ជា​សមានច្ឆ័ន្ទនៅ​ឡើយ ។
    អាត្មាភាពក៏​សង្ឃឹម​ថា អ្នក​ប្រាជ្ញ ឬ​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​នេះ អាច​មាន​ក្បួន​ខ្នាត ឱ្យ​សិក្ខាកាម​រៀន​សូត្រជាក់​ជា​មិន​ខាន ។
    សូម​អរគុណ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: